ចិន៖ រាល់ការប្រលងម្តងៗ នៅក្នុងប្រទេសចិន មិនមែនជារឿងងាយស្រួលឡើយ ដោយគេមិនអនុញ្ញាតឲ្យយកឧបករណ៍អេឡិចត្រូនិច ឬសំណៅឯកសារពាក់ព័ន្ធណាមួយចូលក្នុងបន្ទប់ប្រលងជាដាច់ខាត ដែលបង្កជាបញ្ហាលំបាកបំផុតសម្រាប់សិស្ស។

លើសពីនេះ ក៏មានការឃ្លាំមើលយ៉ាងដិតដល់បំផុត ពីសំណាក់លោកគ្រូអ្នកគ្រូជាច្រើន ឬប្រើឧបករណ៍ជំនួយផ្សេងៗជាច្រើនផ្សេងទៀត ដើម្បីតាមដានរាល់សកម្មភាពការប្រលងរបស់សិស្សជាដើម។

បើទោះជាយ៉ាងណាក្តី ជាក់ស្តែង កាលពីពេលថ្មីកន្លងទៅនេះ និស្សិតស្រីមិនត្រូវបានគេបង្ហាញអត្តសញ្ញាណម្នាក់ បានធ្វើឲ្យអ្នកលេងអ៊ីនធើណែតជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីការលួចលាក់ព្រីយ៉ុងរបស់នាង អាចបើកចាក់បាន រហូតទាល់តែប្រលងជាប់លើមុខវិជ្ជាគណនេយ្យ។

រូបភាពនេះ ត្រូវបានបែកធ្លាយតាមរយៈមិត្តភក្តិរបស់នាង ដោយយកទៅបង្ហោះចែកចាយ នៅលើបណ្តាញដោយសរសេរថា «ខ្ញុំសើចឡើងហៀរទឹកភ្នែកទៅហើយ! នេះគឺជាអ្វីដែលមិត្តភក្តិរបស់ខ្ញុំធ្វើវាឡើង ដើម្បីទុកបើកចាក់ក្នុងពេលប្រលង។ ការប្រលងវាពិតជាមិនមែនជារឿងស្រួលទេ, មិនថាចឹង? ហាហា...សង្ឃឹមថា ការបង្ហោះរូបមួយនេះ នឹងកាន់តែជួយឲ្យនាងឆាប់បានល្បីផង!»

រូបភាពនេះដែរ ត្រូវបានចែករំលែកតៗគ្នា នៅលើបណ្តាញសង្គម និងមានអ្នកចូលបញ្ចេញមតិដល់ទៅជាង ២ម៉ឺននាក់ឯណោះ ទាំងទទួលបានពាក្យរិះគន់ ខ្លះបានសម្តែងការហួសចិត្ត និងមួយចំនួនទៀតនឹកស្មានមិនដល់ ដែលនាងអាចរកឃើញពីវិធីសាស្រ្តមួយនេះ ទាំងការចំណាយពេល លើការសរសេររបស់នាងផងដែរ។

គួរឲ្យដឹងដែរថា ការបើកចាក់ក្នុងពេលប្រលង គឺមានតាំងពីយូរយារណាស់មកហើយ ក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសចិន។ កាលពីប៉ុន្មានរយឆ្នាំកន្លងទៅ សូម្បីតែអ្នកប្រាជ្ញស្រុកចិនជាច្រើន ក៏បានលួចលាក់យកចូល កូនសៀវភៅតូចមួយក្បាល ដែលសុទ្ធសឹងផ្ទុកទៅដោយបណ្ដុំអត្តបទរបស់អ្នកប្រាជ្ញ ខុងជឺ ដើម្បីអាចជួយឲ្យពួកគេ ឆ្លងកាត់ការប្រលងជាប់ធ្វើជាមន្រ្តីស៊ីវិល របស់ព្រះចៅអធិរាជផងដែរ ៕   

រូបភាព និស្សិតស្រីដែលមានសរសេរព្រីយ៉ុងដាក់លើភ្លៅ ដើម្បីទុកបើកចាក់ក្នុងពេលប្រលង
វិញ្ញាសារដែលនាងបានសរសេរ ដាក់លើភ្លៅ
វិញ្ញាសារដែលនាងបានសរសេរ ដាក់លើភ្លៅ
ឧបករណ៍ផ្សេងៗដែលត្រូវបានហាមឃាត់ មិនឲ្យយកចូលក្នុងមណ្ឌលប្រលង
ឧបករណ៍ផ្សេងៗដែលត្រូវបានហាមឃាត់ មិនឲ្យយកចូលក្នុងមណ្ឌលប្រលង
ការត្រួតពិនិត្យ មុនពេលចូលមណ្ឌលប្រលង
ការត្រួតពិនិត្យ មុនពេលចូលមណ្ឌលប្រលង

ប្រភព៖ ដេលីម៉ែល សៀងហៃអីុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]