ជាការពិតណាស់ បំពង់លូបង្ហូរទឹក ដែលមាននៅក្នុងបន្ទប់ទឹក និងតាមបាសាំងនានា ងាយនឹងកកើតខ្លាញ់ និងកកស្ទះណាស់។ ប៉ុន្តែ សូមកុំបារម្ភពីតទៅទៀតអី ពីព្រោះអ្នកអាចដោះស្រាយបញ្ហាស្ទះបំពង់លូ នេះបានដោយគ្រាន់តែប្រើម្សៅ Baking soda បានយ៉ាងងាយ នឹកស្មានមិនដល់។

ចង់ដឹងថា ងាយស្រួល និងមានប្រសិទ្ធភាពកម្រិតណានោះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ! 

ម្សៅ Baking soda ដែលមានលក់តាមបណ្តាផ្សារទំនើប

# វិធីអនុវត្ត

• អ្នកគ្រាន់តែចាក់អំបិល កន្លះពែងចូលមាត់លូ និងចាក់ម្សៅ Baking soda ចូលកន្លះពែងថែមទៀត។

• បន្ទាប់មកចាក់ទឹកខ្មេះ កន្លះពែងបន្ថែមពីលើ រួចទុកចោល ១៥ នាទី ដើម្បីឲ្យម្សៅ Baking soda និងទឹកខ្មេះបញ្ចេញប្រសិទ្ធភាពរបស់វា។

រូបមន្តនេះ អាចជួយកម្ចាត់កំណកសាប៊ូ សរសៃសក់ និងជាតិខ្លាញ់ ដែលកកជាប់តាមផ្ទៃបំពង់ បានយ៉ាងមានប្រសិទ្ធភាព

• ក្រោយ ១៥ នាទី អ្នកត្រូវយកទឹកក្តៅមួយពែង ចាក់ចូលមាត់លូនោះ។

• ត្រូវចាំថា បំពង់លូបង្ហូរទឹកដែលធ្វើឡើងពី “ជ័រ” មិនអាចប្រើទឹកក្តៅបាន ដូចបំពង់លោហៈឬជ័រស្វិតទេ។

• រូបមន្តនេះ អាចជួយកម្ចាត់កំណកសាប៊ូ សរសៃសក់ និងជាតិខ្លាញ់ ដែលកកជាប់តាមផ្ទៃបំពង់ បានយ៉ាងមានប្រសិទ្ធភាព។

*** ជាក់ស្តែង បន្ទាប់ពីនេះ អ្នកគួរតែ ដាំទឹកក្តៅឲ្យពុះមួយពែង ជាមួយម្សៅ Baking soda មួយពែង រួចទុកប្រើសម្រាប់សម្អាតបំពង់លូនេះ រៀងរាល់មួយខែម្តង ទើបជាការប្រសើរ៕ 

រូបមន្តនេះ អាចជួយកម្ចាត់កំណកសាប៊ូ សរសៃសក់ និងជាតិខ្លាញ់ ដែលកកជាប់តាមផ្ទៃបំពង់ បានយ៉ាងមានប្រសិទ្ធភាព

ប្រភព៖ The Indian Spot

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]