ភ្នំពេញ៖ តារារ៉េប Original Songs លោក Mc Bull-Seth ដែលមិត្តៗយុវវ័យនៅលើបណ្តាញសង្គម ភាគច្រើនស្គាល់លោកតាមរយៈ បទចម្រៀងផ្ទាល់ខ្លួនរបស់លោកគឺបទ «នឹកសង្សារចាស់» និង«សុំទោសខ្លួនឯង»ជាដើម។

លើសពីនេះ កាលពីមួយរយៈមុននេះ តារារ៉េប Mc Bull-Seth ក៏ទើបតែចេញបទចម្រៀង ស្នាដៃនិពន្ធថ្មីរបស់ខ្លួន ដែលមានចំណងជើងថា «ហនុមាន»។ យ៉ាងណាមិញ បទចម្រៀងមួយបទនេះ បាននិយាយរៀបរាប់ពីវិស័យក្បាច់គុនបុរាណខ្មែរ។

ដោយឡែក ខណៈបទចម្រៀង«ហនុមាន»របស់លោក មិនទាន់បានចេញOfficial Audio ត្រឹមត្រូវផង ក៏ស្រាប់តែម្សិលមិញនេះ តារារ៉េប Mc Bull-Seth ក៏បានបង្ហោះសារ បង្ហាញពីអារម្មណ៍បាក់ទឹកចិត្តជាខ្លាំង ថែមទាំងសន្យាថានឹងឈប់បន្តធ្វើបទចម្រៀង ទាក់ទងទៅនឹង ក្បាច់គុនបុរាណខ្មែរថែមទៀតផង។

ដោយខាងក្រោមនេះជាការលើកឡើងរបស់លោក៖

«គួរឲ្យអស់សំណើច នៅពេលដែលរក Sponsor មកធ្វើMV បទ«ហនុមាន» ពិបាករក ជាងបទស្នេហាស៊ីផឹកដើរលេង ខ្ញុំសន្យានឹងខ្លួនឯងខ្ញុំឈប់ធ្វើហើយបទដែលទាក់ទងនឹងក្បាច់គុនបុរាណខ្មែរ ខ្ញុំឈប់ស្រាវជ្រាវពីក្បាច់គុន ខ្ញុំឈប់មានគំនិតចង់លើកតំកើន និយាយរួមគឺឈប់ធ្វើបទ ដែលគេគ្រប់គ្នាចាត់ទុកថាគ្មានន័យ ខ្ញុំស្រលាញ់ខ្លាំងណាស់ប្រដាល់ខ្មែរ តែខ្ញុំមិនអាចឡើងវ៉ៃបាន មានតែខំធ្វើចម្រៀង តែពេលនេះខ្ញុំយល់ពីអ្វី ដែលហៅថាសិល្បៈខ្មែរហើយ -សិល្បៈគុនខ្មែរ-ត្រូវតែវ៉ៃ-ប្រដាល់សេរី-រួមគ្នាថែរក្សាក្បាច់ប្រដាល់របស់ជាតិ«ហនុមាន» បទទាំងនេះគឺខ្ញុំធ្វើដោយការស្រលាញ់របស់ខ្ញុំ ពេលនេះខ្ញុំចាប់ផ្តើមធ្វើបទស្នេហាស៊ីផឹក ដើរលេងវិញទើបល្អ សុំទោសអ្នកទាំងអស់គ្នា»៕

តើប្រិយមិត្ត យល់យ៉ាងណាដែរ?     

តារារ៉េប Mc Bull-Seth
តារារ៉េប Mc Bull-Seth
តារារ៉េប Mc Bull-Seth
តារារ៉េប Mc Bull-Seth
តារារ៉េប Mc Bull-Seth

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]