(ភ្នំពេញ)៖ បន្ទាប់ពីធ្លាយដំណឹងនៃការបរាជ័យស្នេហ៍តារាសម្តែងស្រីចង្កាស្រួចកញ្ញា សុខ ស្រីម៉ុច ជាការកត់សម្គាល់មួយរយៈពេលចុងក្រោយនេះហាក់មានភាពស្ងប់ស្អាតពីអាជីសិល្បៈ។ ខណៈមានការទម្លាយថាតារាស្រី សុខ ស្រីម៉ុច បច្ចុប្បន្នបានលួចទៅសម្ងំទ្រាំគ្រាំចិត្តនៅឯខត្តបាត់ហើយនោះ។

ប្រភពពីរង្វង់អ្នកសិល្បៈស្និទ្ធស្នាលជាមួយតារាស្រីកញ្ញា សុខ ស្រីម៉ុច បានបង្ហើបប្រាប់ឲ្យដឹងថា ស្របពេលដែលចំណងស្នេហារបស់នាង​ជួយបុរសជាអ្នកសិល្បៈដូចគ្នាហាក់រស់នៅគ្មានភាពសមតាមបំណងព្រោះតែការមិនយល់ចិត្តគ្នានោះពេលនេះបានធ្វើឲ្យស្រីស្រស់ សុខ ស្រីម៉ុច ហាក់មានការឈឺចិត្តខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះនាងក៏សម្រេចផ្អាកពីសិល្បៈមួយរយៈពេលដើម្បីសម្ងំព្យាបាលបេះដូងឡើងវិញ។

សុខ ស្រីម៉ុច រសាត់ខ្លួនឆ្ងាយពីសិល្បៈក្រោយបរាជ័យស្នេហ៍

ប្រភពដដែលនេះបានបន្ថែមថា បើតាមគេ ស្រីម៉ុច បច្ចុប្បន្នពុំបានរស់នៅទីក្រុងភ្នំពេញដូចមុនទៀតឡើយពោលគឺនាង​ចេញទៅរស់នៅបំពេញការងារផ្សេងពីអាជីពសិល្បៈនាខេត្តមួយជាប់ព្រំប្រទល់ប្រទេសវៀតណាម។ ប៉ុន្តែតម្រុយនៃការងារថ្មីរបស់តារាសម្តែងកញ្ញា សុខ ស្រីម៉ុច ពុំត្រូវបានប្រភពនេះបញ្ជាក់ច្បាស់នៅឡើយទេ។

ជុំវិញករណីលេចធ្លាយដំណឹងខាងលើនេះដែរនៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧នេះពុំទាន់អាចទាក់ទងស្វែងរកការ​បកស្រាយបន្ថែមពីសំណាក់សាមីខ្លួនកញ្ញា សុខ ស្រីម៉ុច បាននៅឡើយទេ។ ដូច្នេះសង្ឃឹមថា កញ្ញា សុខ ស្រីម៉ុច នឹងចេញមុខបញ្ជាក់ការពិតឲ្យមហាជនបានដឹងនៅក្រោយជាមិនខាន៕

តារាសម្តែងស្រីចង្កាស្រួចកញ្ញា សុខ ស្រីម៉ុច

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]