ភ្នំពេញ៖ ក្រោយបានដាក់លក់សម្លៀកបំពាក់ កាបូប និងស្បែកជើងជាច្រើនអស់រយៈពេល២ថ្ងៃកន្លងមក នៅថ្ងៃនេះក្នុងហ្វេសប៊ុករបស់តារាស្រី អ្នកនាង គង់ ចាន់ស្រីមុំ បានប្រាប់ឱ្យដឹងថាអ្នកនាងនឹងប្រមូលថវិកាទាំងអស់ ដែលបានមកពីការលក់របស់ទាំងអស់នោះចែកទៅជាពីរចំណែក។

ដោយមួយចំណែកនឹងធ្វើការបរិច្ចាគ ជូនទៅដល់ខាងមន្ទីរពេទ្យគន្ធបុប្ផា និងនៅសល់មួយចំណែកទៀតគឺអ្នកនាង គង់ ចាន់ស្រីមុំ បានផ្តល់ទៅឱ្យកុមារកំព្រា ដែលមានការខ្វះខាតសម្ភារៈសិក្សា។

យោងតាមហ្វេសប៊ុករបស់តារាស្រី គង់ ចាន់ស្រីមុំ បានសរសេរឲ្យដឹងថា៖

«ថ្ងៃនេះជាថ្ងៃខួបកំណើតរបស់នាងខ្ញុំ ដូច្នេះនាងខ្ញុំនឹងយកថវិកា ដែលលក់សំលៀកបំពាក់បាន យកទៅជូនមន្ទីរពេទ្យគន្ធបុប្ផា។ ថវិកាដែលទទួលបានពីការលក់សំលៀកបំពាក់របស់នាងខ្ញុំរយៈពេល២ថ្ងៃនេះ សរុបបានទាំអស់ ១២៧៧៧០០០ រៀល។

ដូច្នេះនាងខ្ញុំបានបែងចេកថវិការនេះ ជា២ចំណែក៖

-សំរាប់មន្ទីរពេទ្យគន្ធបុប្ផា ចំនួន ៧ ៧៧០ ០០០ ៛

-ចំពោះចំណែកដែលនៅសល់ នាងខ្ញុំនឹងយកទៅផ្តល់ជូនកុមារ កុមារ ដែលខ្វះខាតសំភារៈសិក្សា។ អរគុណអ្នកទាំងអស់គ្នា ដែលបានគាំទ្រ និងចូលរួមជាមួយមូលនិធិជួយទៅដល់កុមារកម្ពុជា អរគុណចំពោះកាដូដ៏ធំធេងនេះ»

គួរឱ្យដឹងផងដែរថា ការដាក់លក់សម្លៀកបំពាក់ ស្បែកជើង និងកាបូបទាំងអស់នេះរបស់តារាស្រីអ្នកនាង គង់ ចាន់ស្រីមុំ គឺទទួលបាននូវការគាំទ្រយ៉ាងខ្លាំង ដោយលក់ដាច់អស់គ្មានសល់ឡើយ៕

ទស្សនារូបភាព និងការ Live Video នាំយកថវិកាទៅជូនមន្ទីរពេទ្យគន្ធបុប្ផារបស់អ្នកនាង គង់ ចាន់ស្រីមុំ ដូចខាងក្រោមនេះ៖

ការបរិច្ចាគជូនទៅដល់ខាងមន្ទីរពេទ្យគន្ធបុប្ផានៅថ្ងៃនេះរបស់តារាស្រី គង់ ចាន់ស្រីមុំ
សកម្មភាពការប្រគល់ថវិកា ៧៧៧០០០០ រៀល ជូនមន្ទីរពេទ្យគន្ធបុប្ផា
អ្នកនាង គង់ ចាន់ស្រីមុំ និងលោក គឹម សីហា ជាស្វាមី
អ្នកនាង គង់ ចាន់ស្រីមុំ នៅមន្ទីរពេទ្យគន្ធបុប្ផា
ការដាក់លក់សម្លៀកបំពាក់ កាបូប និងស្បែកជើង កាលពីពេលកន្លងទៅ
ថវិកាដែលប្រមូលបានមកពីការលក់រយៈពេល២ថ្ងៃ របស់អ្នកនាង គង់ ចាន់ស្រីមុំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ