ភ្នំពេញ៖ ក្នុងមួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា ការងារសិល្បៈ របស់តារាសម្តែងស្រី ម៉ាក សែនសូនីតា ហៅតូតា កាន់តែរវល់ទៅ ដោយថតរឿង ថតស្ពតជាប់រហូត ស្ទើរតែគ្មានពេលសម្រាក។

សម្រាប់ថ្មីៗនេះដែរ រូបនាង ក៏បានទទួលថត រឿងថ្មីមួយទៀតហើយ ចំណងជើងថា «កូនពស់កេងកេង» ដែលរឿងនេះ ត្រូវតម្រូវឲ្យនាង នៅ និងស្និទ្ធស្នាល ជាមួយនឹង សត្វពស់ ទាំងនាង ជាមនុស្សខ្លាចសត្វពស់ស្រាប់។

ជាពិសេស គេចាប់អារម្មណ៍ថា គ្រាន់តែ តូតា បានឃើញពស់ដំបូង គឺនាងបានសម្តែងភាពភ័យខ្លាចទៅហើយ ចុះទម្រាំថតជាមួយនឹង សត្វពស់ តើនឹងទៅជាយ៉ាងណា។

ប៉ុន្តែយ៉ាងណាមិញ តារាស្រីរូបនេះ ក៏បានអុជធូប បន់ស្រន់ សុំសេចក្តីសុខផងដែរ  នៅពេលថតរឿងថ្មី ជាមួយនឹងសត្វពស់ ដែលមានឈ្មោះថា «មេឃ»។

ដូច្នេះចាំរង់ចាំមើលថា តើតារាស្រី តូតា អាចថតក្នុងរឿងថ្មី ជាមួយនឹង ពស់ដ៏សែនធំនេះ បានល្អ ឬយ៉ាងណា៕ 

ទឹកមុខ​របស់​ តូតា ពេលឃើញពស់ឈ្មោះ «មេឃ» ជាលើកដំបូង
សត្វពស់ ឈ្មោះ« មេឃ»
តារាស្រី ម៉ាក សែនសូនីតា អុជធូបបន់ស្រន់ សត្វពស់ សុំសេចក្តីសុខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា