(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍អាកាសធាតុប្រចាំសប្ដាហ៍ ដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ខាងមុខនេះ ភ្លៀងអាចធ្លាក់ពីបង្គួរទៅខ្លាំង នៅតាមតំបន់វាលទំនាប តំបន់ខ្ពងរាប និងតំបន់មាត់សមុទ្រ។

ជាមួយនឹងបង្ហាញនូវការព្យាករណ៍អាកាសធាតុនេះ ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យត្រៀមទឹកទុកក្នុងស្រែឲ្យបានល្អ ព្រោះចាប់ពីចុងខែកក្កដា ដល់ដើមខែសីហា ឆ្នាំ២០១៧ អាចនឹងកើតមានកូនរដូវប្រាំង ដែលបណ្ដាលឲ្យមានភ្លៀងតិច ពិសេសបណ្ដា រាជធានី-ខេត្ត ដែលនៅក្រោយជួរភ្នំក្រវាញ ដូចជារាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពត និងខេត្តកណ្ដាល។

ក្រសួងធនធានទឹក ក៏បានស្នើឲ្យមានការប្រុងប្រយ័ត្នចំពោះបាតុភូត ខ្យល់ រន្ទះ ដែលអាចកើតមានឡើង ជាពិសេសតំបន់វាទំនាបកណ្ដាល៕

ក្រសួងធនធានទឹក ក៏បានស្នើឲ្យមានការប្រុងប្រយ័ត្នចំពោះបាតុភូត ខ្យល់ រន្ទះ ដែលអាចកើតមានឡើង ជាពិសេសតំបន់វាទំនាបកណ្ដាល

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]