ភ្នំពេញ៖ ក្រៅពីអាជីពជាតារាចម្រៀង ប្រចាំផលិតកម្មថោន លោក សុគន្ធ ថេរ៉ាយុ កំពុងសម្ងំ បន្ថែមការងារ គឺសម្ដែងភាពយន្តថ្មីសម្រាប់ ទូរទស្សន៍ថោន ។

ម្ចាស់បទ« លើលោកនេះមានមនុស្សស្មោះទេ?» រូបនេះ ត្រូវចាប់ដៃគូសម្ដែងជាមួយ តារាចម្រៀងស្រីរួមទ្រនំគឺកញ្ញា ស្រីស្រស់ រ៉ាប៊ី ក្នុងភាពយន្តខ្លីដែលកំពុងដំណើរការថត។

អ្នករាល់គ្នាធ្លាប់តែឃើញ អ្នកទាំងពីរ ច្រៀងចម្រៀងរួមគ្នា តែបន្តិចទៀត លោកអ្នកនឹងបានទស្សនាការសម្ដែងរបស់អ្នកទាំងពីរក្នុងពេលឆាប់ៗនេះជាក់ជាមិនខាន ។

ប្រិយមិត្តកុំភ្លេចរង់ចាំមើលថា តើតារាចម្រៀងទាំងពីរអ្នកនេះ សម្ដែងសមគ្នាកម្រិតណា? និងចាំជួយពិន្ទុទាំងអស់គ្នាផងណា!

ខ្មែរឡូត សូមចូលរួមគាំទ្រ និងលើកស្ទួយវិស័យភាពយន្តខ្មែរ ចុះអ្នកវិញ? 

សកម្មភាពថតភាពយន្តរបស់​ ផលិត​កម្មថោន
លោក សុគន្ធ ថេរ៉ាយុ និង​ កញ្ញា រ៉ាប៊ី
សកម្មភាពថតភាពយន្តរបស់​ ផលិត​កម្មថោន
សកម្មភាពថតភាពយន្តរបស់​ ផលិត​កម្មថោន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ ថេរ៉ាយុ