ថៃ៖ កាលពីសប្តាហ៍មុននេះ តារាសម្តែងស្រី ដែលកំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំងកញ្ញា Kimberley បានធ្វើដំណើរទៅកាន់ប្រទេសបារាំង ដើម្បីចូលរួមនៅក្នុងកម្មវិធីរបស់ប្រ៊េន Chanel ដ៏ល្បីល្បាញលំដាប់ថ្នាក់ពិភពលោក។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ តារាសម្តែងស្រីរូបនេះបានស្លៀកសម្លៀកបំពាក់ម៉ាកប្រ៊េន Chanel មួយឈុតតែម្តង បើនិយាយពីតម្លៃវិញនោះគឺថ្លៃកប់ពពក។

ក្នុងនោះដែរ គឺរួមមានដូចជា៖

• អាវក្រៅប្រ៊េន Chanel មានតម្លៃ ៦,២០០ ដុល្លារ

• ខោជើងវែង តម្លៃ ១៦៥ ដុល្លារ

• វ៉ែនតាពណ៌ផ្កាឈូក តម្លៃ ៥៧៥ ដុល្លារ

• បន្ថែមពីលើនេះគឺបូសំណាញ់ ពណ៌បៃតងមានតម្លៃ ១៨២ ដុល្លារ

• កាបូបស្ពាយចំហៀងពណ៌ទឹកប្រាក់ Chanels Gabrielle Hobo យ៉ាងស្អាត គឺមានតម្លៃរហូតដល់ ៣,៦០០ ដុល្លារ

• និងចុងក្រោយគឺស្បែកជើងក.វែងពណ៌ខ្មៅ ដែលមានភាពទាន់សម័យនោះ គឺមានតម្លៃដល់ទៅ ៤,១១៤ ដុល្លារឯណោះ។

តាមការឱ្យដឹង គឺតម្លៃទាំងនេះត្រូវបានអ៊ីនស្តារក្រាម ដែលមានឈ្មោះថា kimberleystyle បានបញ្ជាក់ប្រាប់។

មិនធម្មតាឯណា គ្រាន់តែមួយឈុតនេះរបស់តារាសម្តែងស្រីនាង Kimberley គឺចូលខ្ទង់ជាងម៉ឺនដុល្លារទៅហើយ។ នេះបានសមឈ្មោះជាកំពូលតារាសម្តែងស្រីពិតប្រាកដមែន៕

ទស្សនារូបភាពខាងក្រោមនេះ៖

តារាសម្តែងស្រី Kimberley ក្នុងឈុតសម្លៀកបំពាក់ប្រ៊េន Chanel នៅប្រទេសបារាំង
កាលពីសប្តាហ៍មុននេះ តារាសម្តែងស្រី ដែលកំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំងកញ្ញា Kimberley បានធ្វើដំណើរទៅកាន់ប្រទេសបារាំង
ក្នុងនោះគ្រាន់តែមួយឈុតរបស់តារាសម្តែងស្រីនាង Kimberly គឺចូលខ្ទង់ជាងម៉ឺនដុល្លារ
នេះបានសមឈ្មោះជាកំពូលតារាសម្តែងស្រីពិតប្រាកដមែន
តារាសម្តែងស្រី Kimberley នៅប្រទេសបារាំង
តារាសម្តែងស្រី Kimberley នៅប្រទេសបារាំង
តារាសម្តែងស្រី Kimberley នៅប្រទេសបារាំង
តារាសម្តែងស្រី Kimberley នៅប្រទេសបារាំង
សារបញ្ជាក់ពី តម្លៃសម្លៀកបំពាក់ និងកាបូប របស់ តារាសម្តែងស្រី Kimberley

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]