អាហារសម្រាប់ចាប់ផ្តើមថ្ងៃថ្មី  គឺត្រូវតែជាអាហារដែលមានសុខភាពល្អ ពីព្រោះអាហារពេលព្រឹក មានសារៈសំខាន់ខ្លាំងណាស់ ដល់សុខភាពរាងកាយទាំងមូល។

ហេតុនេះហើយបានជា យើងនឹងលើកឡើងនូវអាហារមួយចំនួន ដែលល្អបំផុតសម្រាប់ទទួលទានពេលព្រឹក ដើម្បីផ្តល់អត្ថប្រយោជន៍ដល់សុខភាពច្រើនលើសលុប ដូចខាងក្រោមនេះ ៖

១. ផ្លែចេក 

សារធាតុសូដ្យូម មានក្នុងផ្លែចេក អាចរក្សា និងទាញជាតិទឹក ឲ្យនៅក្នុងខ្លួនបាន មិនដូចជាអាហារ ដែលមានផ្ទុកសារធាតុសូដ្យូមខ្ពស់ដទៃ ដែលអាចធ្វើឲ្យអ្នកហើមនោះទេ

សារធាតុសូដ្យូម មានក្នុងផ្លែចេក អាចរក្សា និងទាញជាតិទឹក ឲ្យនៅក្នុងខ្លួនបាន មិនដូចជាអាហារ ដែលមានផ្ទុកសារធាតុសូដ្យូមខ្ពស់ដទៃ ដែលអាចធ្វើឲ្យអ្នកហើមនោះទេ។ ជាពិសេស សារធាតុប៉ូតាស្យូម ក្នុងផ្លែចេក អាចជួយសម្រួលដល់តួនាទីរបស់ប៉ូតាស្យូមថែមទៀតផង។

២. ស៊ុត 

ស៊ុត គឺជាប្រភេទអាហារដ៏អស្ចារ្យ ដែលបង្កើនល្បឿនរំលាយអាហារ បានយ៉ាងល្អ ដោយសារតែវាសំបូរទៅដោយ ជាតិប្រូតេអ៊ីន

ស៊ុត គឺជាប្រភេទអាហារដ៏អស្ចារ្យ ដែលបង្កើនល្បឿនរំលាយអាហារ បានយ៉ាងល្អ ដោយសារវាសំបូរប្រូតេអ៊ីន។ ការទទួលទានស៊ុតនៅពេលព្រឹក មិនត្រឹមតែជួយឲ្យមានអារម្មណ៍ល្អប៉ុណ្ណោះទេ វាថែមទាំងជួយដុតបំផ្លាញកាឡូរី ក្នុងរាងកាយថែមទៀតផង។

៣. តែបៃតង 

តែបៃតង មានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយពង្រឹងដល់សុខភាពរាងកាយទាំងមូលរបស់អ្នក

អ្នកប្រហែលជាមិនដឹងទេថា តែបៃតង មានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយពង្រឹងដល់សុខភាពរាងកាយទាំងមូលរបស់អ្នក។ ជាពិសេសវាជួយបង្កើនមេតាប៉ូលីសពេញមួយថ្ងៃ ព្រោះមានសារធាតុ EGCG និង Catechins ក្នុងតែបៃតង។

៤. យ៉ាអួ 

យ៉ាអួ ដែលគ្មានរសជាតិផ្លែឈើ គ្មានលាយពណ៌ ជាជម្រើសល្អបំផុត សម្រាប់ទទួលទានពេលព្រឹក ពីព្រោះមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ វាថែមទាំងមានជីវជាតិច្រើនថែមទៀត

យ៉ាអួ ដែលគ្មានរសជាតិផ្លែឈើគ្មានលាយពណ៌ ជាជម្រើសល្អបំផុត សម្រាប់ទទួលទានពេលព្រឹក ពីព្រោះមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ វាថែមទាំងមានជីវជាតិច្រើនថែមទៀត។ ទន្ទឹមនឹងនោះដែរ វាមានប្រូតេអ៊ីនខ្ពស់ ជួយឲ្យអ្នកឆាប់ឆ្អែត និងអាចសម្រកទម្ងន់បានទៀតផង។

៥. ទឹកដូង 

ទឹកដូង ត្រូវបានគេយកមកទទួលទាន សម្រាប់ជួយកាត់បន្ថយសម្ពាធឈាម សម្រាប់អ្នកឡើងឈាម និងអាចជួយសម្រកទម្ងន់បានថែមទៀតផង

ទឹកដូង ត្រូវបានគេយកមកទទួលទាន សម្រាប់ជួយកាត់បន្ថយសម្ពាធឈាម សម្រាប់អ្នកឡើងឈាម និងអាចជួយសម្រកទម្ងន់បានថែមទៀតផង។ ជាក់ស្តែង អ្នកអាចទទួលទានបន្ថែម ជាមួយផ្លែឈើ ឬទឹកផ្លែឈើក៏បាន ដើម្បីបង្កើនរសជាតិ និងទទួលបានអត្ថប្រយោជន៍ច្រើនដល់សុខភាព។

៦. ប័រលាបនំប៉័ងរសជាតិសណ្តែកដី (Peanut Butter)

ប័រសណ្តែកដី ដែលធ្វើឡើងដោយដៃ គ្មានជាតិគីមី មានរសជាតិឆ្ងាញ់ និងផ្ទុកសារធាតុចិញ្ចឹមខ្ពស់

នេះជាអាហារ ដ៏ពេញនិយមមួយរបស់កុមារភាគច្រើននាពេលសព្វថ្ងៃនេះ។ ប័រសណ្តែកដី ដែលធ្វើឡើងដោយដៃ គ្មានជាតិគីមី មានរសជាតិឆ្ងាញ់ និងផ្ទុកសារធាតុចិញ្ចឹមខ្ពស់។ ហេតុនេះ ប្រសិនបើបានទទួលទាននៅពេលព្រឹក គឺជួយឲ្យអ្នកមានកម្លាំងថាមពលពេញមួយថ្ងៃ។

៧. ស្រូវ Oat 

ស្រូវ Oat មានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ដែលអាចការពារអាស៊ីតខ្លាញ់ ក្នុងរាងកាយរបស់អ្នកបាន

ស្រូវ Oat ជាអាហារបែបអ៊ឺរ៉ុប ដែលមានដាក់លក់តាមផ្សារទំនើបសព្វថ្ងៃ។ ជាក់ស្តែង ស្រូវ Oat មានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ដែលអាចការពារអាស៊ីតខ្លាញ់ ក្នុងរាងកាយរបស់អ្នកបាន។ ជាងនេះទៅទៀត វាជួយការពារសុខភាពបេះដូង និងបន្ថយសម្ពាធឈាមបានទៀតផង៕

ប្រភព៖ The Indian Spot

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]