ភ្នំពេញ៖ កាលពីមួយរយៈមុន ខ្មែរឡូត បានចុះផ្សាយពីកូនស្រី តារាសម្ដែង មុខបែបកូនកាត់ ប៊ីរីយ៉ា ម្ដងរួចទៅហើយ បន្ទាប់ពីបាត់មុខអស់មួយរយៈ ក្រោយពេលរៀបការរួច។

តែថ្មីៗនេះដែរ វត្តមាន​ប៊ីរីយ៉ា បានប្រឡូកក្នុងវិថីសិល្បៈជាថ្មី ហើយអ្នក​នាង​ក៏​នៅតែមានទីផ្សារ​ក្នុងអាជីពមួយនេះផងដែរ ទោះ​បី​ខ្លួន​មាន​គ្រួសារ​ហើយ​ក៏ដោយ។

ថ្វីបើរវល់នឹងការងារសិល្បៈមែន​ពិត តែតារា​សម្ដែង​រូប​នេះ មិនដែលរំលងក្នុងការមើលថែគ្រួសារ និងកូនស្រី​តូចរបស់ អ្នកនាងឡើយ។

អ្វីដែលនឹកស្មានមិនដល់ ពាក់ព័ន្ធនិងសម្រស់ អូនតូច ឡាប៊ីណា( Labina) ដែលជាកូនស្រីបណ្ដូលចិត្តរបស់អ្នកនាង ប៊ីរីយ៉ា ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានមុខមាត់ស្អាតឡើងៗ ថែមទាំងញញឹមស្រស់ពិតជាគួរក្នាញ់មិនចាញ់ ម៉ាក់ប៉ាគេប៉ុន្មានទេ។

បើចង់ដឹងថា នាងតូច ឡាប៊ីណា( Labina) ធំនិងស្រស់ស្អាតប៉ុណ្ណា ទស្សនារូបភាពខាងក្រោម៖

ចុះប្រិយមិត្តយល់ថា ឡាប៊ីណា( Labina) មុខដូចអ្នកម៉ាក់ឬក៏លោកប៉ា? 

នាងតូច ឡាប៊ីណា( Labina)
នាងតូច ឡាប៊ីណា( Labina)
អ្នកនាង ប៊ីរីយ៉ា និងកូនស្រី​
អ្នកនាង ប៊ីរីយ៉ា និងកូនស្រី​
អ្នកនាង ប៊ីរីយ៉ា និងកូនស្រី​
អ្នកនាង ប៊ីរីយ៉ា និងកូនស្រី​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ីរីយ៉ា