រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ សុ​ភ័​ក្រ កុ​សុ​ម៉ា បាន​ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​មួយ​រយៈ​ចុង​ក្រោយ​នេះ តាម​រយៈ​តួនាទី​ជា​ពិធី​ការិនី​ទូរទស្សន៍ ល្បី​ៗ​មួយ​ចំនួន ។ កុ​សុ​ម៉ា តែងតែ​បង្ហាញ​ភាព​ក្រមិចក្រមើម កំប្លែង​សើច​ចុកពោះ​ក្នុង​កម្មវិធី​ទាំងនោះ ។

កញ្ញា​សុ​ភ័​ក្រ កុ​សុ​ម៉ា មួយ​រយៈ​ចុង​ក្រោយ​នេះ​ការងារ​សិល្បៈ​មមាញឹក​ខ្លាំង​ដោយ​លេចមុខ នៅ​តាម​កម្មវិធី​របស់​ស្ថានីយទូរទស្សន៍​មួយ​ចំនួន​។ មានការ​សួរនាំ​ច្រើន​ពី​បងប្អូន និង​មិត្តភក្តិ​ក្រោយ​ពេល​នាង​ធ្វើ​ជា​ពិធី​ការិនី​ក្នុង​កម្មវិធី​«​ពេញចិត្ត​ឬ​អត់​»​របស់​ទូរទស្សន៍​ម៉ា​យ​ធី​វី ។ នាង​លេចធ្លោ​ព្រោះ​ផ្តោះផ្តង​វោហារ​កំប្លែង​នាំ​ឲ្យ​ទស្សនិកជន​សើច​សប្បាយ ។

សុ​ភ័​ក្រ កុ​សុ​ម៉ា និយាយ​ថា «​ភាព​ក្រមិចក្រមើម​ចូល​ចិត្ត​លេងសើច​នេះ នាង​ខ្ញុំ​និយម​តាំងពី​នៅ​ក្មេង តែ​ដល់​ពេល​មក​កាន់កាប់​តួនាទី​ជា​ពិធី​ការិនី​មក នាង​ខ្ញុំ​ចេះ​តែ​ខំ​រិះរក​ស្ទីល ថ្មី​ៗ​មក​បង្ហាញ​នៅ​ពេល​ថត​កម្មវិធី​គ្រា​ដែល​នឹកគិត​ថា​កម្មវិធី​«​ពេញចិត្ត​ឬ​អត់​» ជា​កម្មវិធី​ល្បីឈ្មោះ​យូរ​មក​ហើយ​បែប​កម្សាន្ត​សប្បាយ ប្លែក​ៗ ។

ក្រៅពី​នេះ​នាង​ខ្ញុំ​ក៏​មិន​នឹក​ស្មានថា​ខាង​ក្រុមការងារ​ម៉ា​យ​ធី​វី ពិសេស​លោកតា​ប៊ុ​យ​ជ្រើសរើស​យក​រូប​នាង​ខ្ញុំ​ជា​ពិធី​ការិនី ហើយ​ចាប់​ដៃគូ​ជាមួយ​គាត់​នោះ​ទេ ។ ដល់​ពេល​ចូល​មក​កម្មវិធី​ដែល​ល្បី នាង​ខ្ញុំ​ក៏​មិនដឹង​ថា​បញ្ចប់​ពេល​ណា​នោះ​ទេ ក្រោយ​ពេល​អ្នក​រៀបចំ​នៅ​តែ​ប្រាប់​ថា​ធ្វើ​ជា​បន្ត​ទៀត​គ្រា​ដែល​នាង​ខ្ញុំ​អត់​ដឹង​ថា​បងស្រី​ខៀវ សាន​សា​ណា​គាត់​ងាក​មក​កាន់កាប់​ជាមួយ​តា​ប៊ុ​យ​វិញ​ពេល​ណា​ដែរ » ។

កញ្ញា​សុ​ភ័​ក្រ កុ​សុ​ម៉ា ក្រៅពី​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​«​ពេញចិត្ត​ឬ​អត់​» ជា​ពិធី​ការិនី​ក្នុង​កម្មវិធី​«​សំនៀង​ឯក​»​ជា​កម្មវិធី​ប្រឡង​ចម្រៀង​កំពុង​មានការ​ចាប់អារម្មណ៍​របស់​ស្ថានីយរ​ទស្សន៍​បាយ័ន​ផង​ដែរ ។

កុមារី​សម្បុរ​ខ្មៅ​ស្រអែម​ជា​អ្នកចម្រៀង​ដ៏​លេចធ្លោ​កាលពី​ច្រើន​ឆ្នាំ​មុន បច្ចុប្បន្ន​គឺ​កញ្ញា​សុ​ភ័​ក្រ កុ​សុ​ម៉ា ដ៏​ស្រស់​ស្អាត ។

កុមារី​អ្នកចម្រៀង​លេចធ្លោ​ស្រករ​គ្នា គឺ​ងួ​ន ស្រី​ស តែ​បច្ចុប្បន្ន​បាត់​មុខ​ពី​ពិភព​សិល្បៈ​ទៅ​ហើយ ។

លើស​ពី​ជំនាញ​សិល្បៈ​ចម្រៀង កញ្ញា​សុ​ភ័​ក្រ កុ​សុ​ម៉ា ធ្វើ​ជា​ពិធី​ការិនី​ទៀត ៕

សុ​ភ័​ក្រ កុ​សុ​ម៉ា
សុ​ភ័​ក្រ កុ​សុ​ម៉ា
សុ​ភ័​ក្រ កុ​សុ​ម៉ា និងលោក ប៉ែន ចំរ៉ុង
សុ​ភ័​ក្រ កុ​សុ​ម៉ា និងមិត្តសិល្បៈករ
សុ​ភ័​ក្រ កុ​សុ​ម៉ា និងមិត្តសិល្បៈករ
សុ​ភ័​ក្រ កុ​សុ​ម៉ា

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា