គោព្រៃ មានឈ្មោះផ្លូវការជាអន្តរជាតិថា Kouprey ដែលពាក្យនេះគេសរសេរ និងហៅតាមសម្លេងភាសាខ្មែរ។ ប្រទេសនានាលើពិភពលោកសរសេរ និងហៅឈ្មោះសត្វនេះថា Kouprey (គោព្រៃ) ដូចសម្លេងហៅរបស់ខ្មែរ។
គោព្រៃជាសត្វដ៏កម្រ និងអាថ៌កំបាំងបំផុត ដែលត្រូវបានព្រះមហាវីរក្សត្រ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានកំណត់និងប្រកាសថា ជានិមិត្តរូបនៃកម្ពុជានៅក្នុងឆ្នាំ១៩៦៤។
សត្វនេះសំបូរជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ តែបច្ចុប្បន្នពិភពលោកបានចាត់ទុកគោព្រៃជាប្រភេទសត្វជិតផុតពូជបំផុត (Critical Endangered) ដោយបានចុះក្នុងបញ្ជីសៀវភៅក្រហម IUCN ឬអាចដាច់ពូជបាត់ហើយ ដោយហេតុថាវត្តមានរបស់វាត្រូវបានគេប្រទះឃើញ ចុងក្រោយបង្អស់នៅក្នុងឆ្នាំ ១៩៨៨។ ចាប់តាំងពីពេលនោះមក គេមិនដែលឃើញវត្តមានរបស់វានៅលើផែនដីនេះទៀតទេ។ មូលហេតុអាចបណ្តាលមកពីកត្តាសង្គ្រាម និងការបរបាញ់ ជាដើម។ យ៉ាងណាមិញ ម្តងម្កាល គេប្រទះឃើញស្នែងវាត្រូវបានដាក់លក់ ទើបមានការសន្មត់ថា វាអាចនៅមានក្នុងព្រៃ ប៉ុន្តែក្នុងចំនួនដែលតិចតួចស្តួចស្តើងជាទីបំផុត ឬក៏អាចដាច់ពូជបាត់ទៅហើយ។
លក្ខណៈពិសេស៖
=> គោព្រៃមានប្រវែងដងខ្លួនពី២,១ ដល់ ២,៣ម៉ែត្រ មានកម្ពស់ពី១,៧ ដល់ ១,៩ម៉ែត្រ និងទម្ងន់ពី៧០០ ដល់ ៩០០គីឡូក្រាម
=> ស្នែងគោព្រៃឈ្មោលនិងញី មានលក្ខណៈប្លែកគ្នា ដោយស្នែងឈ្មោលធំជាង ដុះចេញកោងទៅមុខ និងងើបឡើងលើព្រមទាំងមានព្រុយចុងស្នែង។ គោព្រៃឈ្មោលមានស្នែងវែងសឹកដាច់រលាត់ចុងបែបនេះ ព្រោះវាចូលចិត្តគាស់ដី និងត្រដុះដើមឈើ បង្កើតចេញជាទ្រង់ទ្រាយស្នែង កម្រសត្វណាមានដូចជាវាណាស់។ ស្នែងញីដុះមកខាងមុខរាងងើបបន្តិច ហើយកួចរមួលឡើងលើ
=> គោព្រៃមានបួរវែងធ្លាក់ចុះដល់ជង្គង់ និងហៀរស្ទើរតែដល់ដីចំពោះគោឈ្មោល (ស្បែកទ្រូងវែងយារធ្លាក់ទៅក្រោម)
=> ចាប់ពីជើងក្រោមជង្គង់ចុះមកមានពណ៌ស ឬប្រផេះ និងប្រផេះចាស់ នៅពេលមានអាយុច្រើន
*** ចំនុចសំខាន់ដែលយើងមិនគួរយល់ច្រឡំទាល់តែសោះនោះគឺ គោព្រៃជាពូជដាច់ដោយឡែក ដែលមិនមានកាត់ពូជណាឡើយ។ ឈ្មោះរបស់វាគឺគោព្រៃ មិនមែនសត្វខ្ទីងទេ សូមកូនខ្មែរឈប់យល់ច្រឡំ រវាងសត្វទាំងពីរនេះតទៅទៀត។ គោព្រៃ គឺ Kouprey រីឯសត្វខ្ទីងគឺ Gaur ។ មោទនភាព Kouprey ជាពាក្យដែលពិភពលោកសរសេរ និងហៅជាសម្លេងខេមរៈភាសាថា «គោព្រៃ» ហើយដែលជានិមិត្តរូបជាតិមួយនៃប្រទេសកម្ពុជា។
គោព្រៃជាថនិកសត្វស្លូត រស់នៅជាហ្វូងៗ អាចឃើញមាននៅលាយជាមួយហ្វូងទន្សោង ខ្ទីង ឬ ប្រើស ។ ជាសត្វវាងវៃ រហ័សរហួនឆាប់ភ្ញាក់ផ្អើល ពូកែស្រង់ក្លិន និងគេចវេះចេញពីមនុស្ស ។ មានកម្លាំងខ្លាំងពូកែ ធន់នឹងកម្ដៅថ្ងៃ អត់ធន់នឹងចំណីអាហារដែលមានគុណភាពទាប និងធន់នឹងជំងឺគោឆ្កួត។
បើទោះបីជាគោព្រៃកម្ពុជាដ៏កម្សត់នេះ មិនត្រូវបានគេប្រទះឃើញវាតទៅទៀតក៏ដោយ ក៏រូបចម្លាក់របស់វាត្រូវបានគេសាងសង់ឡើង ដើម្បីជាការរម្លឹក និងប្រាប់ដល់កូនខ្មែរជំនាន់ក្រោយឲ្យបានឃើញ បានស្គាល់សត្វដែលជានិមិត្តរូបនៃជាតិរបស់ខ្លួនផងដែរ។ បច្ចុប្បន្នគោព្រៃគេតែងលឺយុវវ័យនិយមហៅ ជាពិសេសពីសំណាក់អ្នកស្នេហាកីឡាបាល់ទាត់តែម្តង ព្រោះគោព្រៃជានិមិត្តរូបជាតិខ្មែរ។
ក្នុងការលើកតម្កើងនិមិត្តរូបជាតិរបស់ខ្លួន គេឃើញប្រ៊េន Sampeah (សំពះ) ដែលបង្កើតដោយកូនខ្មែរ បានធ្វើការបញ្ចេញលក់អាវយឺត Original ដើម្បីផ្តល់ការគោរពដល់ «គោព្រៃកម្ពុជា» និងក្នុងគោលបំណង រម្លឹកកូនខ្មែរជំនាន់ក្រោយឲ្យចងចាំនិមិត្តរូបជាតិរបស់ខ្លួនផងដែរ។ សូមទស្សនារូបភាពខាងក្រោម៖
អាវយឺតគោព្រៃ មានតម្លៃ ១៥ដុល្លារ ដឹកជញ្ជូនមិនគិតថ្លៃគ្រប់ខេត្តក្រុង
ទំហំអាស៊ី៖ M , L , XL , 2XL , 3XL (ប្រុសនិងស្រីពាក់បានដូចគ្នា Unisex)
លេខទូរសព្ទ៖ 016955505 , 093955505 , 089955505 , 085955505 , 066955505
អាវយឺតគោព្រៃប្រ៊េន Sampeah មានដាក់លក់នៅក្នុងហាង Little Fashion ដែលមានអាស័យដ្ឋានហាង ផ្ទះលេខ #192A, Street 63, Boeng Keng Kang 1, Phnom Penh, Cambodia (លើផ្លូវត្រសក់ផ្អែម ទល់មុខបញ្ឆិតភោជនីយដ្ឋាន សង់អេលីសេ)
«Sampeah» ឬ «សំពះ» ជាឈ្មោះប៊្រេនសម្លៀកបំពាក់ បង្កើតឡើងដោយកូនខ្មែរម្នាក់ ចង់ជំរុញយុវវ័យខ្មែរឲ្យស្រលាញ់វប្បធម៌របស់ជាតិសាសន៍ខ្លួន។
គោលបំណងបង្កើតប្រ៊េននេះឡើង ដើម្បីរម្លឹកកូនខ្មែរគ្រប់រូបឲ្យចងចាំថា ការសំពះ គឺជាផ្នែកមួយនៃវប្បធម៌របស់ជនជាតិខ្មែរ ដែលជាកាយវិការបង្ហាញនូវការគោរពចំពោះគ្នា និងនៅពេលស្វាគមន៍គ្នា។ ការសំពះមិនត្រឹមបង្ហាញការគោរពដ៏ថ្លៃថ្នូរខ្ពង់ខ្ពស់ប៉ុណ្ណោះទេ ថែមទាំងបង្ហាញអំពីសីលធម៌ល្អ ក្នុងសង្គមរបស់ជាតិសាសន៍មួយផងដែរ។
យើងសំពះនៅពេលជួបគ្នា (ជំរាបសួរ!) លាគ្នា (ជំរាបលា!) អរគុណ! សុំទោស! ជាដើម។
សំពះបង្ហាញការគោរព។ «ការគោរព» បង្ហាញការយកចិត្តទុកដាក់ដោយសេចក្តីកោតក្រែង។ ជាក់ស្តែងនៅក្នុងវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត បានសរសេរថា កូនត្រូវគោរពមាតាបិតា សិស្សត្រូវគោរពគ្រូ អ្នកបួសត្រូវគោរពសិក្ខាបទ ប្រជាជនត្រូវគោរពព្រះមហាក្សត្រ ជនានុជនត្រូវគោរពច្បាប់ ពុទ្ធសាសនិកជនត្រូវគោរពព្រះពុទ្ធសាសនា។
វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន! តើអ្នកដាច់ចិត្តបំភ្លេចវប្បធម៌របស់ខ្លួនដែរទេ? តើគ្រាន់តែសំពះពិតជាពិបាកដល់ម្លឹង?
អំណេះតទៅ អ្នកជំនាន់ក្រោយសូមចូលរួមថែរក្សា និងការពារវប្បធម៌ខ្មែរ នៃមាតុភូមិកម្ពុជាដ៏កម្សត់ជាទីស្នេហានៃយើងផង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]