ភ្នំពេញ៖ តារាស្រីជោគជ័យ លើជំនួញច្រើនមុខនៅក្នុងដៃ អ្នកនាង គង់ ចាន់ស្រីមុំ ថ្មីៗនេះ នាងបានប្រកាស ដាក់លក់សម្លៀកបំពាក់របស់ខ្លួន ដើម្បីយកថវិកាទាំងនោះ ទៅជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។

អ្នកនាង គង់ ចាន់ស្រីមុំ

ដោយខាងក្រោមនេះ គឺជាសារប្រកាសរបស់នាង៖

«ការងារជួយសង្គមគឺជាភារកិច្ចមួយ ដែលមិនអាចខ្វះបានសម្រាប់ពលរដ្ឋម្នាក់ដូចរូបនាងខ្ញុំ។ នៅថ្ងៃស្អែកនេះផងដែរ នាងខ្ញុំនឹងធ្វើការងារជួយដល់សង្គមមួយនេះ ដោយធ្វើការដាក់លក់នូវសម្លៀកបំពាក់ របស់នាងខ្ញុំដើម្បីប្រមូលថវិកា ប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ជួយផ្គត់ផ្គង់នូវចំណែកដ៏តូចមួយ ដើម្បីអោយកុមារកម្ពុជា ទទួលបាននូវការព្យាបាលនេះ។ ហើយនេះក៏ជាឱកាសមួយដែរសម្រាប់ជាអំណោយ ដ៏ស្មោះសររបស់នាងខ្ញុំជូនទៅដល់កុមារកម្ពុជា ដែលត្រូវការជំនួយសម្រាប់ការព្យាបាលនៅមន្ទីរពេទ្យ នៅក្នុងថ្ងៃខួបកំណើតរបស់នាងខ្ញុំសម្រាប់ឆ្នាំនេះ ។

ពិតជាគួរឲ្យសរសើរ ពីតារាស្រី គង់ ចាន់ស្រីមុំ ដែលមានរូបសម្រស់ស្រស់ស្អាតហើយថែមទាំង មានទឹកចិត្ត ចេះជួយដល់ការងារសង្គមទៀត៕

សម្លៀកបំពាក់ដែល គង់ ចាន់ស្រីមុំត្រៀមដាក់លក់ ដើម្បីយកថវិកាទៅជួយដល់មន្ទីរពេទ្យគន្ធបុប្ឋា
សម្លៀកបំពាក់ដែល គង់ ចាន់ស្រីមុំត្រៀមដាក់លក់ ដើម្បីយកថវិកាទៅជួយដល់មន្ទីរពេទ្យគន្ធបុប្ឋា
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
ខួបកំណើត គង់ ចាន់ស្រីមុំ នៅឆ្នាំនេះ
គង់ ចាន់ស្រីមុំ និងស្វាមី
គង់ ចាន់ស្រីមុំ និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ