(ភ្នំពេញ)៖ បន្ទាប់ពីបានចាប់ដៃគ្នាជាស្វាមី ភរិយាអស់រយៈប៉ុន្មានឆ្នាំមក លោក ជា វណ្ណារិទ្ធ និងអ្នកនាង បេឡា ទទួលបានចំណងដៃដ៏ធំមួយ គឺជាកូនប្រុសគួរឲ្យស្រឡាញ់ម្នាក់ មានមុខមាត់ស្រស់បស់ មានប្រជាប្រិយភាពមិនចាញ់ ប៉ាប៉ា ដែលជាពិធីករល្បីប៉ុន្មានទេ ព្រោះលក្ខណៈសម្បត្តិរបស់ក្មេងតូចម្នាក់នេះ អាចទាក់ទាញចំណាប់អារម្មណ៍ ទស្សនិកជាច្រើន តាមរយៈការថតស្ពតពាណិជ្ជកម្មនានា និងមានអ្នកចូលចិត្តយ៉ាងច្រើន ដោយរាល់លើក ពេលបង្ហាញខ្លួន ក្នុងបណ្ដាញសង្គម គឺមានអ្នក Like , Comment និង Share មិនតិចនោះទេ។

កូនប្រុសសំណព្វចិត្តរបស់លោក ជា វណ្ណារិទ្ធ មានឈ្មោះថា ជា ប្រសិទ្ធិរិទ្ធ ហៅអូន ហ្វេម ជារៀងរាល់ថ្ងៃ មហាជនតែងតែឃើញរូបភាពគួរឲ្យក្នាញ់ របស់កូនតូច សាច់ទ្រលុកទ្រលុនម្នាក់នេះ នៅលើប្រព័ន្ធហ្វេសប៊ុក មិនដែលខានឡើយ។ ក្មេងតូចម្នាក់នេះ ប្រហែលក្លាយទៅជាតារាក្នុងដួងចិត្ត របស់ទស្សនិកជនហើយមើលទៅ ព្រោះពេលបង្ហោះរូបម្ដងៗ មានអ្នកទស្សនា និងចូលចិត្តយ៉ាងច្រើនឥតគណនា។

សូមបញ្ជាក់ថា បើគិតមកទល់នឹងពេលនេះ អូន ហ្វេម កូនសំណព្វចិត្តរបស់ពិធីករ ប្រចាំស្ថានីយទូរទស្សន៍បាយ័ន លោក ជា វណ្ណារិទ្ធ មានអាយុ១ខួប៨ខែហើយ បើគិតចាប់ពីថ្ងៃ១៨ ខែកញ្ញា ឆ្នាំ២០១៥មក៕

កូនប្រុស លោក ជា វណ្ណារិទ្ធ
អូន ហ្វេម
កូនប្រុស លោក ជា វណ្ណារិទ្ធ
កូនប្រុសសំណព្វចិត្តរបស់លោក ជា វណ្ណារិទ្ធ មានឈ្មោះថា ជា ប្រសិទ្ធិរិទ្ធ ហៅអូន ហ្វេម
កូនប្រុស លោក ជា វណ្ណារិទ្ធ
កូនប្រុសសំណព្វចិត្តរបស់លោក ជា វណ្ណារិទ្ធ មានឈ្មោះថា ជា ប្រសិទ្ធិរិទ្ធ ហៅអូន ហ្វេម
អូន ហ្វេម
ក្រុមគ្រួសារ លោក ជា វណ្ណារិទ្ធ

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វណ្ណារិទ្ធ