នៅរាល់ពេលត្រៀមហោះហើរ និងរាល់ពេលត្រៀមចុះចត អ្នកធ្វើការនៅលើយន្តហោះ តែងតែប្រកាសឲ្យអ្នក បើកវាំងននបង្អួចជានិច្ច។ តើអ្នកធ្លាប់ឆ្ងល់ដែរឬទេ ថាហេតុអ្វីបានជាអ្នកមិនអាចបិទរបាំងបង្អួចបានយ៉ាងដូច្នេះ?

ចង់ដឹងពីហេតុផលយ៉ាងណា  សូមតាមដានទាំងអស់គ្នា ដូចខាងក្រោម៖

១. អ្នកអាចមើលឃើញពីបញ្ហាមិនប្រក្រតីផ្សេងៗ តាមកញ្ចក់បង្អួច

ពេលឡើងយន្តហោះ និងពេលចុះចត ជាពេលដែលច្រើនតែកើតមានគ្រោះថ្នាក់។ ហេតុនេះ អ្នកបម្រើការលើយន្តហោះ អាចជួយពិនិត្យមើលស្ថានភាពផ្សេងៗតាមបង្អួច ហើយប្រសិនបើមានបញ្ហាមិនប្រក្រតីណាមួយកើតឡើង គឺអាចរាយការណ៍បានទាន់ពេលវេលា។

២. ពន្លឺព្រះអាទិត្យជួយឲ្យអ្នកភ្ញាក់ និងមានលំនឹងរាងកាយ

នៅពេលឡើង និងនៅពេលចុះចត គឺជាពេលដែលអ្នកអាចទទួលបានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ ប្រសិនបើអ្នកធ្វើការហោះហើរពេលថ្ងៃ។ បង្អួច គឺជាប្រភពតែមួយគត់ ដែលអាចឲ្យអ្នកទទួលពន្លឺព្រះអាទិត្យ ហេតុនេះប្រសិនបើថ្ងៃរះឡើងខ្ពស់ អ្នកនឹងភ្ញាក់ មិនងងុយ ដើម្បីអាចដឹងពីគ្រោះថ្នាក់បន្ទាន់ផ្សេងៗបានទាន់ពេល។

៣. ក្រុមអ្នកជួយសង្រ្គោះអាចមើលឃើញ ស្ថានភាពអ្នកជិះយន្តហោះខាងក្នុង

ការបើករនាំង ឬវាំងននបង្អួច អាចឲ្យក្រុមអ្នកជួយសង្រ្គោះ មើលមកខាងក្នុងយន្តហោះឃើញ និងអាចធ្វើសកម្មភាពបានត្រឹមត្រូវ  និងទាន់ពេលវេលា។

៤. អ្នកអាចការពារខ្លួនពី ការររងរបួសបាន

រនាំងសម្រាប់បិទបង្អួចយន្តហោះនោះ មានសភាពរឹង ដូចជាជ័រប្លាស្ទិច ហេតុនេះ ប្រសិនបើចុះចតលឿនឬខ្លាំងពេក អាចបណ្តាលឲ្យរនាំងជ័រនោះបែក និងអាចបង្កជារបួសមកលើរាងកាយអ្នកបាន។ ហេតុនេះជម្រើសល្អបំផុតគឺ បើករនាំងបង្អួចតាមការណែនាំរបស់អ្នកបម្រើការលើយន្តហោះ ពីព្រោះវាជាសុវត្ថិភាពរបស់អ្នក៕ 

ប្រភព៖ Bright Side

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]