ភ្នំពេញ៖ ការស្លាប់របស់លោក អ៊ិត សេដ្ឋា ដែលជាពិធីករល្បីឈ្មោះ និងមានការគោរពរាប់អានយ៉ាងខ្លាំងពីសំណាក់មហាជនទូទាំងប្រទេស បានធ្វើបន្សល់ទុកនៅត្រឹមតែភាពស្តាយស្រណោះ ជាមួយនឹងអនុស្សាវរីយ៍ល្អៗតែប៉ុណ្ណោះ។

ទន្ទឹមនឹងការចាកចេញទៅ ដោយគ្មានការរវិលត្រលប់នេះ លោក សាយ រតនៈ ដែលជាមិត្តរួមអាជីពយ៉ាងស្និទ្ធស្នាល ក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះគ្រួសាររបស់លោក អ៊ិត សេដ្ឋា គឺកូនប្រុសស្រីទាំងបី ដែលសុទ្ធតែនៅមានវ័យក្មេងៗ និងម្តាយជរាម្នាក់ផងដែរ។

ចូលមកដល់ខែកក្កដាថ្មីនេះ លោក សាយ រតនៈ ក៏បានបង្ហាញរូបភាពអនុស្សាវរីយ៍មួយសន្លឹក ដែលបានថតរួមគ្នាជាមួយលោក អ៊ិត សេដ្ឋា នៅលើហ្វេសប៊ុករបស់ខ្លួនព្រមជាមួយនឹងក្តីនឹករលឹកក្រៃលែង។

អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺលោករតនៈ ក៏បានប្រាប់ផងដែរថា ពេលនេះលោកបានទទួលដំណឹងថា មានគ្រូពេទ្យចិត្តធម៌ម្នាក់ត្រៀមជួយព្យាបាលកូនប្រុសទី២របស់លោក អ៊ិត សេដ្ឋា ដែលពិការជើង ហើយលោកក៏ត្រៀមនឹងនាំទៅជួបព្យាបាលនៅក្នុងពេលឆាប់ៗនេះដែរ។

លោក សាយ រតនៈ បានរៀបរាប់ដូច្នេះនៅលើហ្វេសប៊ុកខ្លួនថា៖ «នេះជាស្នាមញញឹមចុងក្រោយ មុនពេលដែលបងប្រុសលាប្អូនដោយគ្មានថ្ងៃជួបគ្នាវិញឡើយ..! ប្អូន និងមហាជនទូទៅពិតជានឹកស្រណោះបងខ្លាំងណាស់..! ពួកយើងបានត្រឹមតែមើលរូបថតបង និងស្តាប់សម្លេងបងតែប៉ុណ្ណោះ..! ថ្ងៃស្អែកប្អូននឹងជូនអ្នកម្តាយ និងកូនៗរបស់បងទៅធ្វើរឿងសំខាន់មួយសម្រាប់ពួកគាត់..សូមបងឆាប់ចាប់កំណើតសារជាថ្មីណាបងណា! រឿងមួយទៀតបង ប្អូនបានទទួលដំណឹងថា មានគ្រូពេទ្យចិត្តធម៌ម្នាក់ត្រៀមជួយព្យាបាលកូនប្រុសបងហើយ ប្អូននឹងជូនក្មួយទៅជួបគាត់ឆាប់ៗហ្នឹងហើយបង..! សូមបងតាមថែរក្សាកូនៗ និងអ្នកម្តាយបងអោយសុខសប្បាយគ្រប់ៗគ្នា..!»។ 

នេះពិតជាដំណឹងដ៏រីករាយណាស់ សូមជូនពរកូនប្រុសទី២របស់លោក អ៊ិត សេដ្ឋា ឆាប់បានទទួលការព្យាបាល និងឆាប់ជាសះស្បើយដើរបានដូចមនុស្សធម្មតាផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

បភាពអនុស្សាវរីយ៍ជាមួយលោក អ៊ិត សេដ្ឋា ដែលលោក សាយ រតនៈ បានបង្ហោះនៅក្នុងហ្វេសប៊ុក
រូបភាពអនុស្សាវរីយ៍ របស់លោក សាយ រតនៈ និងលោក អ៊ិត សេដ្ឋា កាលនៅរស់
រូបភាពលោក សាយ រតនៈ ទៅសួរសុខទុក្ខលោក អ៊ិត សេដ្ឋា ពេលធ្លាក់ខ្លួនឈឺ
រូបភាពលោក សាយ រតនៈ និងកូនប្រុសទី២ របស់លោក អ៊ិត សេដ្ឋា
រូបភាពលោក សាយ រតនៈ
រូបភាពលោក សាយ រតនៈ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អុិត សេដ្ឋា