ភ្នំពេញ៖  ROHTO-Mentholatum (Cambodia) Co., Ltd ជាក្រុមហ៊ុននាំចូលស្រ្ពៃយ៏និងទ្បេការពារមូសម៉ាកRemos ដែលជាផលិតផលរបស់ប្រទេសជប៉ុន បានសហការជាមួយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្ត្រ ដើម្បីប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម ក្រោមប្រធានបទ "រួមគ្នាប្រយុទ្ធនឹងជំងឺគ្រុនឈាម"។ កាលពីថ្ងៃទី០៣ ខែកក្តដា ឆ្នំា២០១៧ នៅសាលាបឋមសិក្សាក្រាំងធ្នង់ ក្រោមគណ:អធិបតី រដ្ឋមន្ត្រីក្រសួងសុខាភិបាល  អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីទ្បា ជាមួយស្ថាប័នពាក់ព័ន្ធជាច្រើន ក្នុងនោះក៏មានវត្តមាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនមកពីសាលាផ្សេងៗក្នុងតំបន់ផងដែរ។

ក្នុងឱកាសនោះក៏មានបទបង្ហាញស្តីអំពី ការការពារ និងទប់ស្កាត់ពីជំងឺគ្រុនឈាមដោយប្រធានគ្រប់គ្រងកម្មវិធីជាតិប្រយុទ្ធ នឹងជំងឺគ្រុនឈាម។

ផលិតផល Remos ក៏បានផ្តល់ជូននូវ កាបូបស្ពាយ និងទ្បេការពារមូសទៅដល់អ្នកចូលរួមប្រមាណ១០០០នាក់ ដើម្បីប្រើសាកល្បង និងមានការលេងល្បែងកម្សាន្តដើម្បីទទួលរង្វាន់ជាច្រើនពីផលិតផល Remos។

ក្រុមហ៊ុន ROHTO-Mentholatum (Cambodia) Co., Ltd តែងតែយកចិត្តទុកដាក់លើបញ្ហាសុខភាព ជាពិសេសការការពារបុត្រធីតាតូចៗពីជំងឺគ្រុនឈាមដោយសារមូសខ្លាខាំ។ ដូច្នេះដើម្បីបង្ការបញ្ហានេះ គប្បីគួរលុបបំបាត់វត្ថុដែលដក់ទឹក គ្របឬផ្កាប់ក្រទ្ប ចិញ្ចឹមត្រីឲ្យស៊ីដង្កូវទឹក គេងក្នុងមុង ឬប្រើផលិតផល Remos ដើម្បីការពារមូសខាំ។សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនទាំងអស់ដែលតែងតែចូលរួមគាំទ្រផលិតផល Remos ក៏ដូចជាផលិតផលផ្សេងៗទៀតរបស់ក្រុមហ៊ុន៕

ក្រុមហ៊ុន ROHTO-Mentholatum (Cambodia) Co., Ltd ចូលរួម ប្រារព្ធទិវាជាតិប្រយុទ្ធនឹង ជំងឺគ្រុនឈាម
ការប្រារព្ធទិវាជាតិប្រយុទ្ធនឹង ជំងឺគ្រុនឈាមក្រោមប្រធានបទ "រួមគ្នាប្រយុទ្ធនឹងជំងឺគ្រុនឈាម"
ក្រុមហ៊ុន ROHTO-Mentholatum (Cambodia) Co., Ltd តែងតែយកចិត្តទុកដាក់លើបញ្ហាសុខភាព
ផលិតផល Remos អាចជួយលុបបំបាត់ជំងឺគ្រុនឈាម ដោយសារមូសខ្លាខាំ
ផលិតផល Remos ក៏បានផ្តល់ជូននូវ កាបូបស្ពាយ និងទ្បេការពារមូសទៅដល់អ្នកចូលរួមប្រមាណ១០០០នាក់
លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនមកពីសាលាផ្សេងៗក្នុងតំបន់ បានមកចូលរួមក្នុងកម្មវិធីនេះ
លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនមកពីសាលាផ្សេងៗក្នុងតំបន់ បានមកចូលរួមក្នុងកម្មវិធីនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]