ការធ្វើលំហាត់ប្រាណជាប្រចាំ គឺត្រូវបានគេដឹងថាជា វិធីសាស្ត្រដែលធ្វើអោយរាងកាយមាំមួន។ តែទោះជាយ៉ាងណាក៏ មានអ្នកខ្លះមិនអាចធន់ នឹងការចេញញើសក្រោយ ពីហាត់ប្រាណបានទេ។ ហេតុនេះហើយបានជា ក្រុមហ៊ុនដែលមានទីតាំងនៅរដ្ឋ Florida សហរដ្ឋអាមេរិកមួយ បានបង្កើតម៉ាស៊ីនហាត់ប្រាណមួយឈ្មោះ Fitwet សម្រាប់អ្នកហាត់ប្រាណ ដែលមិនចូលចិត្តមានញើសហូរចេញ ធំខ្លិនខ្លួន ក្រោយពីហាត់ប្រាណរួច។ ម៉ាស៊ីននេះអាចអោយ អ្នកធ្វើលំហាត់ប្រាណដោយ ធាក់កង់និង ងូតទឹកក្នុងពេលជាមួយគ្នា។

អ្នកបង្កើតគ្រឿងម៉ាស៊ីននេះ បាននិយាយពីគុណសម្បត្តិរបស់វាថា គោលដៅរបស់ម៉ាស៊ីន Fitwet មិនខុសពីម៉ាស៊ីនធាក់កង់ផ្សេងៗទេ។ ប៉ុន្តែម៉ាស៊ីននេះ មានគុណសម្បត្តិជាច្រើន ដែលម៉ាស៊ីនធម្មតាមិនអាចធ្វើបាន។

ក្រុមហ៊ុនក៏បាននិយាយ ពីគុណសម្បត្តិរបស់វាដែលថា វាក៏ជួយអោយអ្នកហាត់ មិនអស់កំលាំងនៅពេលកំពុងហាត់ប្រាណ។ ម្យ៉ាងវិញទៀត ពេលដែលបែកញើសក្នុងទឹក អាចជួយអោយកំដៅក្នុងខ្លូននៅធម្មតា ហើយក៏មានជួយអោយអ្នកហាត់ មានអារម្មណ៏ស្រស់ស្រាយនៅពេល ដែលកំពុងហាត់ប្រាណនោះដែរ។ បន្ថែមពីនេះ ម៉ាស៊ីន Fitwet អាចធ្វើអោយស្រកទំងន់ ហើយក៏ធ្វើអោយសាច់ដុំមានតុល្យភាព ដូចជានៅសាច់ដុំ ជើង ដងខ្លូន ដៃ និងខ្នងជាដើម។

ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]