ភ្នំពេញ៖ កម្មវិធីសើចកម្សាន្តរៀងរាល់ចុងសប្តាហ៍ «ពេញចិត្តឬអត់?» ដែលបានចាក់ផ្សាយកាលពីម្សិលមិញនេះ បានធ្វើឲ្យមហាជនភាគច្រើន ភ្ញាក់ផ្អើលមិនស្ទើរ នោះទេ នៅត្រង់វគ្គដែល នាយពាក់មី និយាយទម្លាយអាថ៌កំបាំងរបស់ខ្លួននៅកាន់កូនប្រុស។

នៅវគ្គសារភាពកំហុស នាយពាក់មី បានសារភាពថាកាលពីមួយរយៈមុននេះ ដោយសារតែភរិយារបស់លោក ខ្លាចលោកមានស្រី ក៏ឲ្យកូនប្រុសទៅជាមួយលោក ប៉ុន្តែខណៈចេញមកដល់ខាងក្រៅហើយ លោកក៏ស្រាប់តែយកកូនប្រុសទៅផ្ញើនៅកន្លែងចាក់សាំងមួយ បន្ទាប់មកក៏នាំស្រីស្នេហ៍ចូលផ្ទះសំណាក់តែម្តង។

មិនតែប៉ុណ្ណោះ កូនទាំង២ របស់លោក ក៏បាននិយាយដែរថា ពាក់មី ធ្លាប់យកស្រីទៅដេក តាមខេត្ត ហើយថែមទាំងពេលខ្លះ មិនចូលផ្ទះទៀត។

ក្នុងនោះ ក៏មានអ្នកគាំទ្របានគិតថា នាយពាក់មី គ្រាន់តែនិយាយលេងតែប៉ុណ្ណោះ មិនដែល លោកហ៊ានយករឿងបែបនេះ មកនិយាយ នៅក្នុងកម្មវិធីនោះទេ។ ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

ត្រង់នាទី ២៖១១៖៥៣

ចង់ដឹងថាយ៉ាងណា ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

នាយ ពាក់មី និងគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី