(ភ្នំពេញ)៖ តារាសម្ដែងល្បីឈ្មោះខាងសិចស៊ី កញ្ញា ដេនី ក្វាន់ បន្ទាប់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្ដីប្រកាសហាមប្រាម មិនឲ្យនាងមានវត្តមាន នៅក្នុងសិល្បៈរយៈពេល១២ខែ ពោលចាប់ពីថ្ងៃ ២៥ ខែមេសា ឆ្នាំ២០១៧ រួចមក ថ្មីៗនេះ នាងក៏បានប្រកាសថា ឈប់ស្លៀកពាក់សិចស៊ីទៀតហើយ ដើម្បីលួងចិត្តឲ្យក្រសួងវប្បធម៌ពិចារណា ជុំវិញការផ្ដល់ឱកាសឲ្យនាង បានចូលសិល្បៈជាថ្មីម្ដងទៀត។ ប៉ុន្មានថ្ងៃថ្មីៗនេះ ដេននី ក្វាន់ បានអួតក្ដែងៗជាសាធារណៈ នៅលើប្រព័ន្ធសង្គមរបស់នាងថា មានមនុស្សរូបសង្ហា និងជាអ្នកមានទ្រព្យស្ដុកស្ដម្ភ ជាកូនបមន្រ្តីធំម្នាក់ បានសារភាពសុំនាងស្រឡាញ់ ប៉ុន្ដែត្រូវបាននាងបដិសេធ។

ស្រីស្រស់ ដេនី ក្វាន់ បានសរសេរថា« ថ្ងៃនេះនៅសុខៗ ស្រាប់តែមានមនុស្សម្នាក់រូបសង្ហា ហើយជាអ្នកមានមុខមាត់ក្នុងសង្គមទៀត មកសារភាពថា គេលួចស្រឡាញ់ខ្ញុំ គឺស្រឡាញ់យូរហើយ ហើយគេសួរខ្ញុំថា តើព្រមទទួលយកគេអត់? ពេលនោះខ្ញុំឆ្លើយថា NO ខ្ញុំមានម្ចាស់បេះដូងរួចហើយ ស្រាប់គេនិយាយតបវិញថា មិនអីទេចម្លើយ គឺទទួលយកបាន គេថែមទាំងនិយាយទៀតថា ខ្ញុំស្រឡាញ់នារីដែលមានចរិតបែបនេះ គឺជាមនុស្សស្មោះត្រង់ មិនលាក់ពុតត្បុតនឹងជាមនុស្សដែលក្លាហានហ៊ាននិយាយត្រង់ៗ ពេលនោះគេថា បើថ្ងៃណាមួយ ខ្ញុំគ្មាននរណា កុំភ្លេចណាបេះដូងគេទំនេរ ចាំទទួលខ្ញុំជានិច្ច! គិតៗទៅលើលោកនេះចំឡែកណាស់ មានមនុស្សបែបហ្នឹងដែរ!»។

ដេននី ក្វាន់ អះអាងថា ដោយសារតែនាង មានម្ចាស់បេះដូងរួចទៅហើយ ទើបបដិសេធចំពោះការសារភាព របស់មបុរសរូបសង្ហាម្នាក់នោះ ស្របពេលដែលមានមហជនមួយចំនួនបាន Comment ថា «មិនចំឡែកទេ បើអូនឯងស្អាត អ៊ីចឹងមនុស្សប្រុសណា ក៏ចង់បានដែរ តែមនុស្សប្រុសទាំងអស់ គ្មានសំណាងដោយសាដេននី មានម្ចាស់ចិត្តហើយ»។

សូមបញ្ជាក់ថា កញ្ញា ដេននី ក្វាន់ នៅតែគ្មានមុខក្នុងសិល្បៈទៅឡើយ ទោះបីជានាងបានកែប្រែខ្លួនមកស្លៀកសម្លៀកបំពាក់ត្រឹមត្រូវ សមភ្នែកទស្សនិកជនក៏ដោយ។ អ្វីដែលពិសេសតារារូបនេះ នៅតែប្រកាន់ជំហរថា នាងឈប់បង្ហាញរូបភាព សិចស៊ីលើប្រព័ន្ធសង្គមទៀតហើយ ដែលការលើកឡើងដូច្នេះ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង និងកោតសរសើរពីការកែប្រែទង្វើររបស់នាង។ ងាកមកមើល រឿងរាវស្នេហា តារារូបនេះហាក់បីដូចជាមានភាពស្មោះត្រង់ណាស់ ដោយមិនទទួលស្នេហ៍អ្នកផ្សេង ព្រោះតែខ្លូនមានម្ចាស់ចិត្តរួចហើយ៕

ដេននី ក្វាន់ អួតថា មាន​​មនុស្ស​​រូប​សង្ហា និង​ជា​​កូន​​អ្នក​ធំ​ម្នាក់ តាម​​ចែ​ចង់​​សុំ​​ស្រឡាញ់!​
តារាស្រីស៊ិចស៊ី ដេននី ក្វាន់
ដេននី ក្វាន់ ក្នុងឈុតមង្គលការ
តារាសម្តែងស្រី ដេននី ក្វាន់
ដេននី ក្វាន់ ក្នុងឈុតប្រពៃណីខ្មែរ
ដេននី ក្វាន់

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់