ថ្វីត្បិតផលិតផលសម្អាតសព្វថ្ងៃ មានច្រើនប្រភេទមិនខ្វះក៏ពិតមែន  ក៏មានមួយចំនួនសំបូរដោយសារធាតុគីមីមិនល្អ ដែលអាចប៉ះពាល់ដល់សុខភាពផងដែរ។ ហេតុនេះហើយ បាយើងនឹងលើកឡើងនូវ ផលិតផលសម្អាត ដែលមានសុវត្ថិភាពបំផុតមួយ ដែលងាយស្រួលរក ហើយមានប្រសិទ្ធភាពខ្ពស់ថែមទៀត ដែលនោះគឺជា “ម្សៅ Baking soda” ។

ចង់ដឹងពីប្រសិទ្ធភាពវា យ៉ាងណានោះ សូមតាមដានអត្ថបទខាងក្រោមនេះ ទាំងអស់គ្នា ៖

# សម្អាតពូក 

ម្សៅ Baking soda អាចជួយកម្ចាត់ជាតិកខ្វក់ ធូលីដី ញើស កោសិកាស្បែកងាប់ និងក្លិនមិនល្អ ចេញពីពូកបាន

ម្សៅ Baking soda អាចជួយកម្ចាត់ជាតិកខ្វក់ ធូលីដី ញើស កោសិកាស្បែកងាប់ និងក្លិនមិនល្អ ចេញពីពូកបាន។

ជាដំបូង អ្នកគ្រាន់តែយកម៉ាស៊ីនបូមធូលីមកបូមសម្អាតពូកជាមុនសិន សឹមយកម្សៅ Baking soda មួយកញ្ចប់ ចាក់ក្នុងប្រដាប់តម្រងមួយ (អាចបន្ថែមប្រេងក្រអូប ១០ ទៅ ១៥ តំណក់ផងក៏បាន) សឹមរោយឲ្យសព្វផ្ទៃពូក។ បន្ទាប់មក សូមអ្នកទុកពូកនោះចោល ៣ ទៅ ៤ ម៉ោង រួចយកម៉ាស៊ីនបូមធូលី មកបូមសម្អាតម្សៅ Baking soda នោះចេញឲ្យអស់ជាការស្រេច។

# កម្រាលព្រំ និងគ្រឿងសង្ហាររឹមពូក

អ្នកអាចបាញ់ និងជូត ដដែលៗ រហូតទាល់តែបាត់ស្នាមប្រឡាក់អស់ តែសូមប្រុងប្រយ័ត្ន កុំឲ្យសើមសាឡុង ឬកម្រាលជោគឲ្យសោះ

ងាយៗដោយគ្រាន់តែអ្នក លាយម្សៅ Baking soda ១ ស្លាបព្រាបាយ ជាមួយម្សៅសាប៊ូបោកខោអាវ ១ ស្លាបព្រាបាយ ទឹកក្តៅឧណ្ណៗ ១ ពែង និងទឹកខ្មេះ ៤ ទៅ ៥ ស្លាបព្រាបាយ កូរឲ្យសព្វ រួចចាក់ចូលក្នុងដប ដែលមានមាត់បាញ់បានមួយ។

បន្ទាប់មក យកម៉ាស៊ីនបូមធូលីមកបូមសម្អាតជាមុន សឹមបាញ់ល្បាយខាងលើ ទៅលើបរិវេណស្នាមប្រឡាក់នានា។ ទុកចោល ៥ ទៅ ១០ វិនាទី រួចត្រូវប្រើអេប៉ុងមកជូត និងប៊ឺតទឹកសម្អាតពីបរិវេណសាឡុង ឬកម្រាលព្រំនោះចេញ។ អ្នកអាចបាញ់ និងជូតដដែលៗ រហូតទាល់តែបាត់ស្នាមប្រឡាក់អស់ តែសូមប្រុងប្រយ័ត្ន កុំឲ្យសើមសាឡុង ឬកម្រាលជោគឲ្យសោះ។

# អត្ថប្រយោជន៍

• មានតម្លៃថោក

• គ្មានផ្ទុកសារជាតិគីមីពុល

• ជួយស្រូបយកធូលី និងសំណើមបានយ៉ាងល្អ

• កម្ចាត់ក្លិនមិនល្អបានយ៉ាងមានប្រសិទ្ធភាព

• អាចប្រើជំនួសផលិតផលសម្អាតផ្សេងៗបាន

• អាចសម្លាប់សារពាង្គកាយមីក្រូ បានច្រើន៕ 

ប្រភព៖ Bright Side

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]