ភ្នំពេញ៖ ពិធីករល្បីឈ្មោះ និងមានបទពិសោធន៍បម្រើអារម្មណ៍ទស្សនិកជនអស់រយៈពេលជាច្រើននៅក្នុងទូរទស្សន៍ស៊ី ធី អិន និង ម៉ាយ ធីវី លោក អ៊ិត សេដ្ឋា បានទទួលមរណភាព ទៅកាលពីដើមខែមិថុនាកន្លងទៅ ដោយបានធ្វើឱ្យមហាជនទូទៅពិតជា មានភាពសោកស្តាយយ៉ាងខ្លាំង។

ការចាកចេញទៅគ្មានថ្ងៃវិលត្រឡប់មកវិញ របស់លោក អ៊ិត សេដ្ឋា បានធ្វើឱ្យកម្មវិធីនានានៅលើទូរទស្សន៍ទាំងពីរខាងលើ ដែលលោកធ្លាប់ធ្វើពីមុនមកនោះគឺត្រូវទំនេរចោល ដោយមិនទាន់មានអ្នកណាម្នាក់ អាចមកជំនួសកន្លែងលោកបាននៅឡើយទេ។

ប៉ុន្តែនៅក្នុង កម្មវិធី «ពេញចិត្ត ឬអត់?» របស់ទូរទស្សន៍ ម៉ាយធីវី នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដែលធ្លាប់តែមានវត្តមានរបស់លោក អ៊ិត សេដ្ឋា កាលពីមុននោះ មួយរយៈពេលនេះយើងឃើញតារាកំប្លែង លោក ពាក់មី បានបង្ហាញខ្លួននៅក្នុងកម្មវិធីនេះផងដែរ។

ដោយកាលពីថ្ងៃអាទិត្យម្សិលមិញនេះ តារាកំប្លែងលោក ពាក់មី បានអង្គុយនៅកន្លែងដែលលោក អ៊ិត សេដ្ឋា ធ្លាប់អង្គុយកាលពីពេលនៅមានជីវិតរស់នៅ៕

តើ ពាក់មី ពិតជាចូលជំនួសតំណែងរបស់លោក អ៊ិត សេដ្ឋា រហូតនៅក្នុងកម្មវិធី «ពេញចិត្តឬអត់?» របស់ទូរទស្សន៍ ម៉ាយ ធីវី ប្រាកដមែន ឬ យ៉ាងណា?

តារាកំប្លែងលោក ពាក់មី បានអង្គុយនៅកន្លែងដែលលោក អ៊ិត សេដ្ឋា ធ្លាប់អង្គុយកាលពីពេលនៅមានជីវិតរស់នៅ
រូបភាពលោក ពាក់មី ក្នុងកម្មវិធី ពេញចិត្ត ឬអត់? ថ្ងៃអាទិត្យសប្តាហ៍នេះ
រូបភាពលោក ពាក់មី ក្នុងកម្មវិធី «ពេញចិត្ត ឬអត់?»​ថ្ងៃអាទិត្យសប្តាហ៍នេះ
រូបភាពលោក អ៊ិត សេដ្ឋា កាលនៅរស់ក្នុងកម្មវិធី «ពេញចិត្ត ឬអត់?» ថ្ងៃអាទិត្យ
រូបភាពលោក អ៊ិត សេដ្ឋា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី