ភ្នំពេញ៖ ភោជនីយដ្ឋាន បាប៊ីឃ្យូ ផ្លាហ្សា (Bar-B-Q Plaza) ចាប់បើកសម្ភោធសាខាទី1 នៅផ្សារទំនើប អ៊ីអន ម៉ល ជាន់ទី 2 នៅថ្ងៃសុក្រ ទី30 ខែមិថុនា ឆ្នាំ2017។

ក្នុងឱកាសពិធីសម្ពោធនៅផ្សារទំនើប អ៊ីអន ម៉ល ភោជនីយដ្ឋាន បាប៊ីឃ្យូ ផ្លាហ្សា (Bar-B-Q Plaza) បានផ្ដល់ជូនឈុតស្វាគមន៍សម្រាប់អតិថិជន 2-3នាក់ ដែលមានតម្លៃពិសេសត្រឹមតែUS$14.99 ដុល្លារ ប៉ុណ្ណោះ ហើយឈុតស្វាគមន៍មួយនេះ អតិថិជនអាចកម៉្មង់បានចាប់ពី ថ្ងៃទី 30 មិថុនា រហូតដល់ ថ្ងៃទី 13 កក្កដា 2017។    

ភោជនីយដ្ឋាន បាប៊ីឃ្យូ ផ្លាហ្សា (Bar-B-Q Plaza)
មាននៅភោជនីយដ្ឋាន បាប៊ីឃ្យូ ផ្លាហ្សា (Bar-B-Q Plaza)

ភោជនីយដ្ឋាន បាប៊ីឃ្យូ ផ្លាហ្សា (Bar-B-Q Plaza )គឺជាភោជនីយដ្ឋានចម្អិនអាហារដោយខ្លួនឯងបែបម៉ុងហ្គោលី និងបែបជប៉ុន។ ភោជនីយដ្ឋាន បាប៊ីឃ្យូ ផ្លាហ្សា (Bar-B-Q Plaza)ផ្តល់ជូនអាហារដែលមានឱជារសជាប់ចិត្តគ្រប់មុខ ដ៏ឈ្ងុញឆ្ងាញ់ ច្រើនមុខច្រើនយ៉ាង។ ពួកយើងធ្វើការចែករំលែកសុភមង្គល ជាមួយអ្នកនិងមនុស្សជាទីស្រឡាញ់របស់អ្នក ដោយបង្កើតនូវ ភាពស្និទ្ឋសា្នល ភាពរីករាយ និងបរិយាកាសដ៏មានផាសុខភាព។ កាន់តែពិសេសភោជនីយដ្ឋាន បាប៊ីឃ្យូ ផ្លាហ្សា (Bar-B-Q Plaza) ផ្តល់ជូនតម្លៃសមរម្យ មានអនាម័យខ្ពស់ និងមានសុវត្ថិភាពម្ហូបអាហារ។

អតិថិជនអាចកម៉្មង់មុខម្ហូបតាមតម្រូវការបែបសាច់អាំងបាប៊ីឃ្យូ ដោយរួមមានសាច់ពិសេសច្រើនមុខ៖ សាច់គោអូស្រ្តាលីស្មាមុខ សាច់គោអូស្រ្តាលីជាប់ខ្លាញ់ សាច់ជ្រូកស្មាមុខ សាច់មាន់ ត្រីម៉ាហីហីជប៉ុន បង្គាស្រស់ បន្លែស្រស់ និងទឹកជ្រលក់បាប៊ីឃ្យូដ៏ពិសេស ដ៏ល្បីខ្លាំងរបស់យើង ផលិតពីគ្រឿងផ្សំ48 មុខលាយបញ្ចូលគ្នាយ៉ាងល្អិតល្អន់ ឆ្លងកាត់50 ដំណាក់កាលរៀបចំដ៏ប្រយ័ត្ន ទាំងអស់នេះលាយបញ្ចូលគ្នា ធ្វើរសជាតិអាហារនៅ ភោជនីយដ្ឋាន បាប៊ីឃ្យូ ផ្លាហ្សា (Bar-B-Q Plaza) កាន់តែមានឪជារសឆ្ងាញ់ជាប់ចិត្តគ្រប់មុខ ថ្មីមិនធ្លាប់ភ្លក់រសជាតិឆ្ងាញ់បែបនេះពីមុនមក។

បន្ថែមពីនោះទៅទៀត នៅ ភោជនីយដ្ឋាន បាប៊ីឃ្យូ ផ្លាហ្សា (Bar-B-Q Plaza) មានខ្ទះមាសអាំងសាច់ដ៏ប្រណឹត ប្រើសម្រាប់អាំងសាច់ បាប៊ីឃ្យូ សាច់ បន្លែ និងមានទឹកស៊ុបដ៏ពិសេសថែមទៀត។ទាំងអស់នេះធ្វើឲ្យការញុំាអាហារជួបជុំគ្រួសារកាន់តែមានន័យ។

លោក ងន សាំង នាយកប្រតិបត្តិនៃក្រុមហ៊ុន RMA Cambodia បាននិយាយថា “បុគ្គលិកគ្រប់រូបនៅក្រុមហ៊ុន RMA Cambodia និង ក្រុមហ៊ុន EFG ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន RMA Cambodia រួមទាំងរូបខ្ញុំផ្ទាល់មានក្តីរំភើបខ្លាំងណាស់ក្នុងការនាំជូនមកនូវភាពដ៏អស្ចារ្យ ក្នុងការស្រស់ស្រូបអាហារចម្អិនដោយខ្លួនឯងរបស់ភោជនីយដ្ឋាន បាប៊ីឃ្យូ ផ្លាហ្សា (Bar-B-Q Plaza) ដែលប្រកបដោយគុណភាពខ្ពស់ទាំងសាច់និងទាំងបន្លែស្រស់ៗ ដល់អតិថិជននៅកម្ពុជា។”

“ជាក្រុមហ៊ុនប្រតិបត្តិករភោជនីយដ្ឋានយីហោឈានមុខគេ ដំបូងគេ នៅក្នុងព្រះរាជាណាចក្រកម្ពុជាតាំងពីឆ្នាំ២០០៤ ការបន្ថែម ភោជនីយដ្ឋាន បាប៊ីឃ្យូ ផ្លាហ្សា (Bar-B-Q Plaza) ទៅក្នុងបណ្តាក្រុមភោជនីយដ្ឋានអន្ដរជាតិជាច្រើនរបស់ ក្រុមហ៊ុន EFG នឹងបន្តឱ្យយើង ផ្តល់ជូននូវម្ហូបអាហារស្ដង់ដារខ្ពស់និងបទពិសោធបរិភោគអាហារកាន់តែល្អដល់អតិថិជននៅប្រទេសកម្ពុជា”។

ការតុបតែងហាងរបស់យើង មាននិន្នាការផ្តល់នូវអារម្មណ៍នៃភាពសាមញ្ញដ៏ធូរចិត្ត និង ផាសុកភាព។អតិថិជនអាចរីករាយជាមួយនឹងអាហារនៅតុផ្ទាល់ខ្លួនរបស់ពួកគេនិងរីករាយ ជាមួយបរិយាកាសឈ្ងុញឆ្ងាញ់ពីអាហារចម្អិនដោយអតិថិជននៅខាងក្នុង ភោជនីយដ្ឋាន បាប៊ីឃ្យូ ផ្លាហ្សា (Bar-B-Q Plaza)។

បុគ្គលិកសេវាកម្មរបស់យើងត្រូវបានបណ្តុះបណ្តាលយ៉ាងល្អិតល្អន់ ដើម្បីផ្តល់ជូន អតិថិជននូវ បទពិសោធន៍បរិភោគអាហារដ៏ល្អឥតខ្ចោះ។ រាល់ជំហានសេវាកម្មទាំងអស់ត្រូវបានអភិវឌ្ឍន៍និងធ្វើឱ្យកាន់តែងាយស្រួល ដើម្បីធានាថាអតិថិជនរបស់យើងទទួលបានសេវាអតិថិជនដែលមានភាពរលូន និងជាបន្តបន្ទាប់ដើម្បីជៀសវាងការផ្តល់សេវាកម្មហួសប្រមាណឬលើសលប់។

ភោជនីយដ្ឋាន បាប៊ីឃ្យូ ផ្លាហ្សា (Bar-B-Q Plaza) ផ្តល់ជូនអតិថិជននូវរសជាតិឆ្ងាញ់ជាប់ចិត្តថ្មីមិនធ្លាប់ភ្លក់រសជាតិឆ្ងាញ់បែបនេះពីមុនមក ដោយ លក្ខណៈពិសេស សំខាន់ 5 ដូចខាងក្រោម៖

1- ខ្ទះមាស ជាខ្ទះមាសដ៏ចែងចាំង រលោង រចនាជាពិសេស សម្រាប់តែ អតិថិជន ភោជនីយដ្ឋាន បាប៊ីឃ្យូ ផ្លាហ្សា (Bar-B-Q Plaza)

2- សាច់ល្អឥតខ្ចោះទាំងគុណភាពនិងទំហំ - សាច់ជ្រូកស្មាមុខស្រស់ៗ កាត់ជារាងរង្វង់ល្អឥតខ្ចោះទំហំដូចគ្នាគ្រប់ដុំនិមួយៗ។

3- ទឹកជ្រលក់ប្រចាំហាង- ទឹកជ្រលក់បាប៊ីឃ្យូដ៏ពិសេស ដ៏ល្បីខ្លាំងរបស់យើង ផលិតពីគ្រឿងផ្សំ48 មុខលាយបញ្ចូលគ្នាយ៉ាងល្អិតល្អន់ ឆ្លងកាត់50 ដំណាក់កាលរៀបចំដ៏ប្រយ័ត្ន

4- ស្ពៃេក្តាបបរិភោគតាមចិត្ត- ថ្មីៗ ស្រស់ៗ ជ្រើសរើសតែគុណភាពខ្ពស់សំរាប់អតិថិជនបរិភោគតាមចិត្តដោយមិនគិតថ្លៃ។

5- បាយឆាបាប៊ីឃ្យូ ផ្លាហ្សា - ជាមួយរូបមន្តចំអិនសម្ងាត់បាយឆារបស់យើងនិងថប់ភឺងខ្ទឹមលីងផ្តល់ជូនអតិថិជននូវឪជារសឈ្ងុញឆ្ងាញ់ជាប់ចិត្តថ្មីមិនធ្លាប់ភ្លក់រសជាតិឆ្ងាញ់បែបនេះពីមុនមក។

គ្រប់អតិថិជនត្រូវបានលើកទឹកចិត្ដឲ្យដាក់ពាក្យសុំកាតក្លឹប បាប៊ីហ្គន (Bar-B GON)នៅថ្ងៃនេះ ។ កាតក្លឹប បាប៊ីហ្គននេះគឺពិសេសជាងកាតបញ្ចុះតម្លៃទូទៅ។ អតិថិជនកាន់កាតទទួលបានទីមួយការបញ្ចុះតម្លៃដល់ទៅ20% សំរាប់រាល់ការបញ្ជាទិញ "ឈុតសមាជិក " ទីពីរ ធ្វើការសន្សំពិន្ទុសំរាប់ប្តូរនៅក្នុងកម្មវិធីផ្តល់ជូនពិសេសនៅពេលក្រោយ។

“ក្រុមហ៊ុន EFG គ្រោងនឹងពង្រីកក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ជាមួយការបើកបន្ថែមសាខា ភោជនីយដ្ឋាន បាប៊ីឃ្យូ ផ្លាហ្សា (Bar-B-Q Plaza) ចំនួនដប់ទៀតនៅត្រឹមឆ្នាំ ២០២២។ ការពង្រីកនេះនឹងនាំមកនូវការងារថ្មីជាង១០០បន្ថែម នៅតាមទីតាំង នៅក្នុងទីក្រុងធំៗ ដែលកម្លាំងការងាររបស់ក្រុមហ៊ុននឹងឡើងដល់ទៅជាង១៣០០។” “ក្រុមហ៊ុន Express Food Group (EFG) ទទួលសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន Thai Food Passion Co ដើម្បី ប្រតិបត្តិការភោជនីយដ្ឋាន បាប៊ីឃ្យូ ផ្លាហ្សា (Bar-B-Q Plaza) នៅក្នុងប្រទេសកម្ពុជា។”

ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន RMA Cambodia មួយនេះជាក្រុមហ៊ុនប្រតិបត្តិករភោជនីយដ្ឋានមុនដំបូងគេ នាំមុខគេ នៅក្នុងការនាំមកនូវភោជនីយដ្ឋានអន្ដរជាតិ មក កម្ពុជា តាំងពីឆ្នាំ២០០៤។

ដោយមានវត្តមាននៅក្នុងប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ក្រុមហ៊ុន EFG បានបង្កើតនិងប្រតិបត្តិការដោយជោគជ័យនូវយីហោក្នុងស្រុកនិងអន្តរជាតិដ៏ល្បីល្បាញដូចជា៖ ភោជនីយដ្ឋាន ដឹ ភីហ្សា ខមផេនី (The Pizza Company), ហាងការ៉េម Swensen’s, ភោជនីយដ្ឋាន សាច់មាន់បំពងនិងអាំងបែបកូរ៉េ BBQ Chicken, ហាងការ៉េម Dairy Queen, ហាងកាហ្វេ Costa Coffee, និង ហាងនំដូណាត់ Krispy Kreme និងភោជនីយដ្ឋាន បាប៊ីឃ្យូ ផ្លាហ្សា (Bar-B-Q Plaza)។

ចាប់ផ្តើមអាជីវកម្មនៅកម្ពុជាកាលពី 12 ឆ្នាំមុន ចំណេះដឹងនិងបទពិសោធក្នុងការគ្រប់គ្រងរបស់យើងនិងជាក្រុមហ៊ុនប្រតិបត្តិករភោជនីយដ្ឋានអន្ដរជាតិមុនដំបូងគេ នាំមុខគេនៅក្នុងប្រទេសកម្ពុជា។ យើងតែងតែផ្តោតលើការបង្កើនសមត្ថភាពធនធានមនុស្ស។ សព្វថ្ងៃនេះក្រុមហ៊ុន EFG មានបុគ្គលិកជាង១២០០នាក់នៅ ទូទាំងប្រទេសកម្ពុជា។ សហការី យើងមួយចំនួនចាប់ផ្តើមអាជីពនៅជាមួយក្រុមហ៊ុនចាប់តាំងពីថ្ងៃទីមួយបង្កើតក្រុមហ៊ុន។ យើងទទួលបានការគាំទ្រដ៏អស្ចារ្យពី ក្រុមហ៊ុនម្ចាស់ម៉ាកទាំងអស់របស់យើង។ ចំណូលរបស់យើងរីកចម្រើន ពីរខ្ទង់ជារៀងរាល់ឆ្នាំ។ យើងទទួលបានប្រាក់ចំណូលចំនួន 27 លានដុល្លារអាមេរិក នៅក្នុងឆ្នាំ 2016 ជាមួយនឹងហាងចំនួន 50 របស់យើង។

របស់យើងរីកចម្រើន ពីរខ្ទង់ជារៀងរាល់ឆ្នាំ។ យើងទទួលបានប្រាក់ចំណូលចំនួន 27 លានដុល្លារអាមេរិក នៅក្នុងឆ្នាំ 2016 ជាមួយនឹងហាងចំនួន 50 របស់យើង។

កាន់តែពិសេសទៅទៀត ដោយមានការគាំទ្រពីសំណាក់អតិថិជនយ៉ាងខ្លាំង ភោជនីយដ្ឋាន បាប៊ីឃ្យូ ផ្លាហ្សា (Bar-B-Q Plaza)បានពង្រីកសាខានៅទូទាំងប្រទេសថៃ និងបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ដែលមានចំនួនសរុបក្នុងឆ្នាំ ២០១៧ជាង១៥០ភោជនីយដ្ឋាន។ ភោជនីយដ្ឋាន បាប៊ីឃ្យូ ផ្លាហ្សា (Bar-B-Q Plaza) មានវត្តមាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍រួមទាំង ១៧សាខានៅក្នុងប្រទេសម៉ាឡេស៊ី និងពីរសាខាទៀត នៅក្នុងប្រទេសឥណ្ឌូនេស៊ី។

ពិធីសម្ពោធភោជនីយដ្ឋាន បាប៊ីឃ្យូ ផ្លាហ្សា (Bar-B-Q Plaza) សាខា ផ្សារទំនើប អ៊ីអន ម៉ល
ពិធីសម្ពោធភោជនីយដ្ឋាន បាប៊ីឃ្យូ ផ្លាហ្សា (Bar-B-Q Plaza) សាខា ផ្សារទំនើប អ៊ីអន ម៉ល
ពិធីសម្ពោធភោជនីយដ្ឋាន បាប៊ីឃ្យូ ផ្លាហ្សា (Bar-B-Q Plaza) សាខា ផ្សារទំនើប អ៊ីអន ម៉ល
ភោជនីយដ្ឋាន បាប៊ីឃ្យូ ផ្លាហ្សា (Bar-B-Q Plaza)
មាននៅភោជនីយដ្ឋាន បាប៊ីឃ្យូ ផ្លាហ្សា (Bar-B-Q Plaza)
មាននៅភោជនីយដ្ឋាន បាប៊ីឃ្យូ ផ្លាហ្សា (Bar-B-Q Plaza)
មាននៅភោជនីយដ្ឋាន បាប៊ីឃ្យូ ផ្លាហ្សា (Bar-B-Q Plaza)
មាននៅភោជនីយដ្ឋាន បាប៊ីឃ្យូ ផ្លាហ្សា (Bar-B-Q Plaza)
មាននៅភោជនីយដ្ឋាន បាប៊ីឃ្យូ ផ្លាហ្សា (Bar-B-Q Plaza)

ភោជនីយដ្ឋាន បាប៊ីឃ្យូ ផ្លាហ្សា (Bar-B-Q Plaza)ត្រូវបានទទួលចាត់ចំណាត់ថ្នាក់ជាភោជនីយដ្ឋានលេខ១ ក្នុងផ្នែកភោជនីយដ្ឋានចម្អិនអាហារដោយខ្លួនឯងជាង៥ឆ្នាំមក ហើយ។ Thai Food Passion Co មានផែនការពង្រីកសាខា ៣០ ភោជនីយដ្ឋាននៅឆ្នាំ២០២០ខាងមុខនេះ។

អំពីកេរ្តិ៍ដំណែលរឿងព្រេងកូននាគ Bar B Gon និងកំណើតភោជនីយដ្ឋាន បាប៊ីឃ្យូផ្លាហ្សា (Bar-B-Q Plaza) កូននាគ Bar B Gon កើតនៅឆ្នាំ ១៩៩៦។ កូននាគ Bar B Gon ចូលចិត្តលេងច្រើន ហើយងាយចុះសម្រុងនឹងអ្នកនៅជុំវិញខ្លួន។ ស្រុកកំណើតរបស់កូននាគ គឺភពនាគ ដែលពោរពេញទៅដោយ ម្ហូបអាហារឆ្ងាញ់ៗច្រើនមុខច្រើនយ៉ាង។ ភពនាគសំបូរទៅដោយនាគដែលមានទេពកោសល្យ ក្នុងការចំអិនអាហារដែលមានឪជារសជាប់ចិត្តគ្រប់មុខ។

ថ្ងៃមួយ ស្ដេចនាគមានបំណងចែករំលែកម្ហូបអាហារឆ្ងាញ់ៗ និងសំបូរបែប មកភពផែនដី ស្ដេចនាគបានសំរេចចិត្តបញ្ជូនកូននាគ Bar B Gon ដែលមានជំនាញខាងអាំងសាច់មកភពផែនដី។

ពេលមកដល់កូននាគ Bar B Gon បានជួប អ៊ុំប្រុសចិត្តល្អម្នាក់ដែលជាម្ចាស់ភោជនីយដ្ឋាន បាប៊ីឃ្យូ ផ្លាហ្សា (Bar-B-Q Plaza) ។ ពួកគេទាំងពីរបានរួមគ្នាបង្កើតសុភមង្គលតាមរយះ ការទទួលអាហារដ៏មានឪជារសតាំងពីពេលនោះរហូតមកដល់ពេលបច្ចុប្បន្ន។

កូននាគ Bar B Gon មានវិញ្ញាណពិសេស ៧យ៉ាងដូចខាងក្រោម៖

1. អណ្តាត អាចភ្លក់ និងជ្រើសរើសរសជាតិអាហារដ៏ឈ្ងុយឆ្ងាញ់ដើម្បីបំរើអតិថិជន។ 

2. ស្នែង មានរ៉ាដាដែលអាច ផ្ដល់ដំណឹងពីទីកន្លែងដែលមានបំរើអាហារឆ្ងាញ់ៗ។

3. សា្លប Bar B Gon តូចក៏ពិតមែន តែអាចហោះហើរស្វែងរកគ្រឿងផ្សំល្អៗ សំរាប់ធ្វើម្ហូបអាហារបំរើអតិថិជន។

4. ដៃទាំងពីររងចាំ បំរើអតិថិជនគ្រប់ពេលវេលា និងគ្រប់តម្រូវការ។

5. ច្រមុះ មានជំនាញហិតក្លិនសាច់ដែលចំអិនរួច។

6. កន្ទុយ អាចបក់ចុះ បក់ឡើងនៅពេលឃើញអតិថិជនសប្បាយចិត្ត។

7. ភ្នែក សំឡឹងមើល អតិថិជនដែលគាត់ត្រូវការជំនួយគ្រប់ពេលវេលា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]