ប្រេស៊ីល៖ ក្រោយចូលរួមជាមួយក្លិប Barcelona កាលពីឆ្នាំ២០១៣ ខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីល Neymar បានក្លាយជាកីឡាករកំពូលមួយរូបនៅលើពិភពលោក ហើយថែមទាំងមានកំណត់ត្រាល្អៗជាច្រើនជាមួយក្រុមទៀតផង មិនតែប៉ុណ្ណោះ Neymar គឺជាបេក្ខភាពវ័យក្មេងមួយរូប អាចនឹងស្នងតំណែង Messi និង Ronaldo ក្នុងពានរង្វាន់ Ballon d’Or បានផងដែរ។

Neymar ទម្លាយរឿងពិត ពេលមកកាន់ក្លិប Barcelona ដំបូង

បើទោះជាយ៉ាងណាក៏ដោយ កាលពីអំឡុងពេលមកដល់ក្លិប Barcelona ដំបូងក្នុងឆ្នាំ២០១៣ អតីតខ្សែប្រយុទ្ធពូកែញាក់បាល់របស់ក្លិប Santos រូបនេះ ហាក់បីដូចជាមិនសូវហ៊ានមាត់ក. អ្វីនោះទេ ដោយសារតែគេមិនទម្លាប់ និងមានការអៀនខ្មាសជាមួយមិត្តរួមក្រុមថ្មី។

Neymar បានធ្វើបទសម្ភាសជាមួយប៉ុស្តិ៍ទូរទស្សន៍របស់ប្រេស៊ីល ដោយកីឡាកររូបនេះ បានបញ្ជាក់ប្រាប់ថា «គិតតាំងពីពេលដំបូង ខ្ញុំមានការអៀនខ្មាស សូម្បីតែនិយាយជាមួយមិត្តរួមក្រុម ព្រោះពួកគាត់សុទ្ធតែជា idol របស់ខ្ញុំ ហើយខ្ញុំជាកីឡាករទើបនឹងមកថ្មី ហើយអាយុក្មេងជាងគេទៀត»

«នៅពេលដែលខ្ញុំចូលទៅដល់បន្ទប់ប្តូរសម្លៀកបំពាក់ ហើយងាកមើលជុំវិញខ្លួន ខ្ញុំឃើញ Messi, Xavi, Iniesta, Pique និងកីឡាករផ្សេងៗទៀត ខ្ញុំមានអារម្មណ៍ថា ហាក់បីដូចជានៅក្នុងវីដេអូហ្គេមចឹង» នេះបានតាមការបញ្ជាក់បន្ថែមរបស់ Neymar ។

គួរបញ្ជាក់ថា ថ្មីៗនេះ Neymar កំពុងសម្រាកក្រោយបញ្ចប់លីកបាល់ទាត់ ហើយក៏បានទៅចូលរួមពិធីមង្គលការរបស់មិត្តរួមក្រុម Lionel Messi នៅក្នុងទីក្រុង Rosario ប្រទេសអាហ្សង់ទីនផងដែរ៕ 

អតីតខ្សែប្រយុទ្ធពូកែញាក់បាល់របស់ក្លិប Santos រូបនេះ ហាក់បីដូចជាមិនសូវហ៊ានមាត់ក. អ្វីនោះទេ ដោយសារតែគេមិនទម្លាប់ និងមានការអៀនខ្មាសជាមួយមិត្តរួមក្រុមថ្មី
Neymar ចូលរួមក្នុងពិធីមង្គលការរបស់ Messi

ប្រភព៖ 101 Great Goals

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]