ក្រុមបាល់ទាល់ប្រទេសជប៉ុនត្រូវបានក្រុមបាល់ប្រទេស ប្រេស៊ីល តប់យ៉ាងចាស់ដៃក្នុងការប្រកួតមិត្ដភាព កាលពីម្សិលមិញ។

ទោះជាប្រទេសជប៉ុនធ្លាប់ចូលលេង ក្នុងការប្រកួតបាល់ ទាត់ពិភពបានច្រើនដងមកហើយ រួចក៏ធ្លាប់បានប្រកួត មិត្ដភាពជាមួយ ប្រទេសខ្លាំងៗជាច្រើនក៏ដោយ តែពេលដែលបានជួបគ្នាជាមួយនឹងប្រទេសប្រេស៊ីល ដែលជាប្រទេសល្បីខាងបាល់ទាត់មួយដែលនេះ ហើយធ្លាប់ជាជើងឯកបាល់ពិភពលោកបាន៥ ដងថែមទៀតនោះ ក្រុមបាល់ទាត់ប្រទេសជប៉ុនត្រូវបាន ក្រុមបាល់ទាត់ប្រទេសប្រេស៊ីលយកឈ្នះក្នុងលទ្ធផល យ៉ាងអាម៉ាស់ គឺ ៤ ទល់នឹង សូន្យ។ អ្នករកគ្រាប់បាល់សំរាប់ជ័យជំនះដ៏អស្ចារ្យសំរាប់ប្រេ ស៊ីល កាលពីម្សិលមិញ មាន Paulinho រកបានមួយគ្រាប់ kaka រកបានមួយគ្រាប់ Neymar រកបាន២គ្រាប់ម្នាក់ឯង។

រឿងដែលគួរអោយសម្គាល់នោះគឺ កីឡាករ Kaka បាននាំជ័យលាភីជាលើកដំបូង ក្រោយពីការខកខានចូលរួមជាមួយក្រុមជំរើសជាតិរបស់គេ ២ឆ្នាំមកហើយ។ ការយកឈ្នះនេះ គឺ ប្រទេសប្រេស៊ីលចង់បង្ហាញពី ឥទ្ធិពលរបស់ខ្លូនក្នុងនាមខ្លូនជាម្ចាស់ផ្ទះបាល់ទាត់ពិភពលោកនៅឆ្នាំ ២០១៤ ខាងមុខនេះ ហើយការប្រកួតទាំងអស់ ទោះជាក្នុងលក្ខណៈមិត្តភាពក៏ដោយ ក្រុមបាល់ទាត់ប្រេស៊ីលមិនដែលលើកលែងអោយដៃគូរបស់គេនោះទេ។  

ដោយ TD

Khmerload

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]