ភ្នំពេញ៖ កាលពីថ្មីៗនេះ ក្រុមហ៊ុន អាណាណាកុំព្យូទ័រ ដែលជាក្រុមហ៊ុននាំចូលផលិតផលបច្ចេកវិទ្យាចុងក្រោយគេបង្អស់ បានទទួលសិទ្ធិផ្តាច់មុខនាំចូលផលិតផលម៉ាក VERTIV ដែលជាឧបករណ៏ UPS (Uninterruptible Power Supply) សំរាប់ការពារម៉ាស៊ីនរបស់យើងដែលកំពុងដំណើរការ មិនឲ្យរលត់ នៅពេលដែលចរន្តអគ្គីសនីត្រូវបានកាត់ផ្តាច់ ។ មិនត្រឹមតែប៉ុណ្ណោះ វាអាចធ្វើការសម្រួលចរន្តភ្លើង ឲ្យមានសភាពសុទ្ធល្អ ដែលជាហេតុដែលធ្វើឲ្យម៉ាស៊ីនរបស់លោកអ្នកអាចប្រើប្រាស់បានយូរអង្វែង។ ផលិតផលម៉ាក Vertiv នេះ មានច្រើនម៉ូឌែលសំរាប់បំពេញតំរូវការរបស់អតិថិជន ពីខ្នាតតូចដល់ខ្នាតធំ ហើយមានធានារហូតដល់រយៈពេល10ឆ្នាំ។ ដូច្នេះហើយទើបធ្វើឲ្យ UPS ម៉ាក Vertiv ដែលជាផលិតផលរបស់សហរដ្ឋអាមេរិកទទួលការគាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើន។ នេះជាមោទនភាពដ៏ធំធេងសំរាប់ក្រុមហ៊ុន អាណាណាកុំព្យូទ័រ ដែលនាំចូលបាននូវផលិតផលម៉ាកល្បី មានធានាត្រឹមត្រូវ និង ធ្វើឲ្យអតិថិជនកាន់តែមានទំនុកចិត្ត។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនអាណាណាកុំព្យូទ័រ បានផ្តល់ទំនុកចិត្តជូនដល់អតិថិជនទាំងគុណភាព និងសេវាកម្ម ដែលជំរុញឲ្យអតិថិជននៅបន្តគាំទ្ររហូតមកដល់បច្ចុប្បន្ន។ ដូច្នេះ បើសិនលោកអ្នកមានតំរូវការលើផលិតផល UPS សូមអញ្អើញមកកាន់ក្រុមហ៊ុន អាណាណា កុំព្យូទ័រ រឺ ទំនាក់ទំនងទូរស័ព្ទលេខ 023 211 543, 012 831 516, 015 831 516, 066 800 064, 077 555 544 រឺ www.ananacomputer.com រឺ www.facebook.com/ananaict ៕ 

អបអរសារទរក្រុមហ៊ុន អាណាណាកុំព្យូទ័រ ទទួលបានសិទ្ធិផ្តាច់មុខផលិតផលម៉ាក VERTIV

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]