បាត់ដំបងៈ អ្នកទោសម្នាក់ បានស្លាប់បន្ទាប់ពី បានដឹកដល់មន្ទីរ ពេទ្យខេត្ត ដោយសារជំងឺ លើសឈាម កាលពីវេលា ម៉ោង៦និង ៣០នាទី ព្រឹកថ្ងៃ ទី០៥ ខែមីនា ឆ្នាំ២០១២ នៅក្នុងមន្ទីរពេទ្យខេត្តបាត់ដំបង ។ ក្រោយពីស្លាប់ហើយ គណៈកម្មការ ចម្រុះបាន ពិនិត្យសព និងធ្វើកោសល្យវិច័យ រួចបានប្រគល់ សព ឲ្យទៅម្តាយ យកទៅធ្វើបុណ្យ តាមប្រពៃណី នៅវត្តអន្លងវិល ស្រុកសង្កែវិញ។

 លោកធឹម ចាន់រ៉ា នាយផ្នែកសុខាភិបាល នៃអនុរក្ស ពន្ធនាគារ ខេត្តបានឲ្យដឹង ថាមានឈ្មោះ ភិន ផល ភេទប្រុស អាយុ៤០ឆ្នាំ មានស្រុកកំណើត នៅភូមិព្រៃផ្ចឹក ឃុំ ឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។ មុនពេលឃាត់ខ្លួន បានមកស្នាក់នៅ ផ្ទះបង ប្អូន នៅភូមិឃុំអន្លង់វិល ស្រុកសង្កែ។

លោក ធឹម ចាន់រ៉ា បន្តថា មុនពេលស្លាប់ ជនត្រូវចោទនេះ ដែលកំពុងឃុំខ្លួន បណ្តោះអាសន្ត នៅពន្ធនាគារខេត្ត ដោយតុលាការ មិនទាន់បាន ជម្រះក្តីផង ក៏កើត មានជំងឺលើសឈាម ធ្វើទុក្ខនៅទៀបភ្លឺថ្ងៃទី៥ ខែមីនា លោកក៏បានវាស់ សម្ពាធ ឈាម ឃើញថា មានកម្រិតឡើងដល់២០ ហើយក៏បានដឹកជននេះ មកមន្ទីរ ពេទ្យទាំងព្រលឹម ម៉ោង៦ព្រឹក ពេលដឹកដល់មន្ទីរពេទ្យខេត្ត នៅម៉ោង៦និង៣០នាទី មិនទាន់ លើកចុះពី រថយន្តផង ក៏ត្រូវដាច់ខ្យល់ស្លាប់ ទៅហើយ។ ក្រោយស្លាប់ ហើយមន្ទីរពេទ្យ បានផ្តល់ ដំណឹងដល់សមត្ថកិច្ច ឲ្យចុះមកពិនិត្យសព។

មន្រ្តីនគរបាល បចេ្ចកទេសវិទ្យាសាស្រ្ត នៃស្នងការ នគរបាលខេត្ត បាន បញ្ជាក់ ថា សពជននេះពិតជាស្លាប់ ដោយសារសម្ពាធ ឈាមឡើង ខ្ពស់ បណ្តាលឲ្យ ដាច់ សរសៃឈាប់ ស្លាប់ភ្លាមៗលឿន ដូច្នេះពិតប្រាកដមែន។ ក្រោយពីពិនិត្យហើយផ្នែក មន្ទីរពេទ្យបានឯកភាពគ្នា ជាមួយមន្រ្តី នគរបាលបចេ្ចកទេស វិទ្យាសាស្រ្តនិង អនុរក្ស ពន្ធនាគារអនុញ្ញាតិ ឲ្យម្តាយជនត្រូវចោត យកសពកូនគាត់ទៅ ធ្វើបុណ្យតាម ប្រពៃណី។

ប្រភពពីមន្រ្តី អនុរក្សពន្ធនាគារ ខេត្តបានឲ្យដឹងថា ជនត្រូវចោទនេះ ត្រូវបាន កម្លាំងអាវុធហត្ថខេត្ត ចាប់ខ្លួនកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១១ ពីបទកាន់កាប់ សម្ភារៈ ផលិត លុយក្លែងក្លាយ ខុសច្បាប់និង ត្រូវបានបញ្ជូនខ្លួន ទៅតុលាការ ខេត្ត កាល ពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១១ រហូត ដល់បច្ចុប្បន្ន ដោយតុលាការ ខេត្ត ពុំទាន់បានជំនុំជម្រះក្តីផងក៏មានជំងឺ ស្លាប់តែម្តង ៕

ដោយ៖DAP

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]