អូស្ដា្រលី៖ ការប្រកួតដណ្តើមខ្សែក្រវ៉ាត់ពិភពលោក WBO Welterweight បានបញ្ចប់ ដោយម្ចាស់ខ្សែក្រវ៉ាត់ Manny Pacuqiao មិនអាចកាពារខ្សែក្រវ៉ាត់បាន បន្ទាប់ពីចាញ់អ្នកប្រដាល់សញ្ជាតិអូស្រ្តាលី Jeff Horn ដោយការកាត់សេចក្ដីជាឯកច្ឆន្ទ បានធើ្វឲ្យមតិមួយចំនួនក្នុងបណ្ដាញសង្គមមិនពេញចិត្ដ ក៏ដូចជាបាននិយាយថា ការប្រកួតនេះមិនមានភាពយុត្ដិធម៌។

Pacquiao ដែលគ្រោងសងសឹក Floyd Mayweather បើសិនជារូបគេអាចការពារខែ្សក្រវ៉ាត់របស់ខ្លួន បានទទួលបរាជ័យក្រោមថ្វីដៃកីឡាករប្រដាល់សញ្ជាតិអូស្រា្ដលី Jeff Horn ធើ្វឲ្យរូបគេបាត់បង់ខែ្សក្រវ៉ាត់ WBO Welterweight។  

Horn អបអរក្រោយឈ្នះ Pacquiao

បើក្រឡេកទៅមើលការប្រកួតនៅដើមទឹក Horn ហាក់មានប្រៀបជាង Pacquiao ដោយអាចវ៉ៃចូលច្រើនជាង ក៏ដូចជាធើ្វការសម្រុកច្រើនជាងផងដែរ ប៉ុន្ដែចាប់ពីទឹក៨ Horn ហាក់បីដួចជាអន់ថយកម្លាំង ជាពិសេសត្រូវ Pacquiao វ៉ៃចូលជាច្រើនដៃ រហូតទាល់តែបែកជាច្រើនកន្លែងលើផ្ទៃមុខរបស់គេ។

ក្រោយប្រកួតចប់ទាំង១២ទឹករួចមក អ្នកទស្សនាជាច្រើនយល់ឃើញថា Pacquiao អាចនឹងការពារខែ្សក្រវ៉ាត់របស់ខ្លួនហើយ ប៉ុន្ដែចុងក្រោយចៅក្រម បានកាត់ក្ដីឲ្យ Horn ជាអ្នកទទួលបានជ័យជម្នះដែលធើ្វឲ្យមានភាពភ្ញាក់ផ្អើលតែម្ដង។

បើមើលទៅលើស្ថិតិការប្រកួតវិញ គឺបានបង្ហាញថា Pacquiao វ៉ៃចេញច្រើនជាង Horn ជាពិសេសគឺពេលចប់ទឹកទី៩ អាជ្ញាកណ្ដាលបានទៅសួរ Horn តែ Horn ថា រូបគេអាចបន្ដការប្រកួតបាន។

ជាចុងក្រោយការប្រកួតនេះ ត្រូវបានមតិភាគច្រើនប្រៀបប្រដូចទៅនឹងការប្រកួតពេលដែល Pacquiao ចាញ់ Timothy Bradley កាលពីឆ្នាំ២០១២៕  

Pacquiao វ៉ៃ Horn ឲ្យដួល
ស្ថិតិក្នុងការប្រកួតរវាង Pacquiao និង Horn
មតិមួយចំនួននៅលើបណ្តាញសង្គម

ប្រភព៖ Business Insider

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]