ភ្នំពេញ៖ មនុស្សយើងពិតជាមើលវាសនាខ្លួនឯងមិនឃើញនោះទេ ថ្ងៃនេះយើងក្រលំបាក ប៉ុន្តែថ្ងៃក្រោយយើងនឹងអាចស្រណុកក៏ថាបានដែរ ឲ្យតែយើងមានភាពឧស្សាហ៍ព្យាយាម ប្រឹងប្រែងតស៊ូ។

ជាក់ស្តែង តារាកំប្លែងកំពុងមានប្រជាប្រិយភាពខ្លាំង នាយ ពាក់មី ដោយសារតែការខិតខំប្រឹងប្រែងរបស់លោក បានធ្វើឲ្យ ជីវិតគ្រួសាររបស់លោក មានភាពល្អប្រសើរនិងសម្បូរបែប មិនថាផ្ទះធំ ឡាន លុយ និងសុភមង្គលក្នុងក្រុមគ្រួសារ គឺពិតជាអំណោយផលខ្លាំងមែនទែន ដោយផ្ទុយពីជីវិតរបស់លោកកាលពីប៉ុន្មានឆ្នាំមុនដាច់។

នាយ ពាក់មី និងគ្រួសារ
នាយ ពាក់មី សាងសង់ផ្ទះថ្មីឲ្យឪពុកម្តាយ

គួរឲ្យដឹងថា កាលពីមិនទាន់ចូលសិល្បៈ នាយ ពាក់មី និងភរិយា បានជួលបន្ទប់ជួលតូចមួយសម្រាប់រស់នៅ ដោយកាលនោះលោក ត្រឹមតែជាកម្មករសំណង់ រីឯភរិយា គឺជាកម្មការិនីរោងចក្រ ដោយប្រាក់ចំណូលរកបាន សម្រាប់រស់មួយថ្ងៃៗតែប៉ុណ្ណោះ។

មិនថាយ៉ាងណា កាលពីព្រឹកមិញនេះ នាយ ពាក់មី និងភរិយា បាននាំកូនៗរបស់ខ្លួន ទៅរំឮកអនុស្សាវរីយ៍ផ្ទះជួលកម្សត់ ដែលអ្នកទាំងពីរធ្លាប់រស់នៅកម្សត់កម្រជាមួយគ្នា។ ដោយក្នុងនោះ នាយពាក់មី បានប្រាប់ទៅកូនថា«កាលលើកមុនប៉ានៅហ្នឹងណាកូន» ស្រាប់តែកូនរបស់លោកថា«អត់ជឿ» ពីព្រោះថាបច្ចុប្បន្ននេះ ជីវិតគ្រួសាររបស់លោក សម្បូរសប្បាយ បើអ្នកមិនធ្លាប់ដឹង ប្រាកដជាមិនជឿឡើយ ថាជីវិតកាលពីអតីតកាលរបស់លោក យ៉ាងណាខ្លះ៕

ចង់ដឹងថាយ៉ាងណា ទស្សនាវីដេអូទាំងអស់គ្នា៖

នាយ ពាក់មី និងភរិយា
នាយ ពាក់មី និងកូនប្រុស
នាយ ពាក់មី និងកូនៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី