អូស្រ្តាលី៖ មុននេះ ការប្រកួតដណ្តើមខ្សែក្រវ៉ាត់អន្តរជាតិ WBO Welterweight បានបញ្ចប់ហើយ ដោយ ម្ចាស់ខ្សែក្រវ៉ាត់ Manny Pacuqio បានបរាជ័យ មិនអាចកាពារខ្សែក្រវ៉ាត់បាន បន្ទាប់ពីចាញ់ អ្នកប្រដាល់សញ្ជាតិអូស្រ្តាលី Jeff Horn ។

Jeff Horn បានយកឈ្នះ Pacquiao ដោយពិន្ទុឯកច្ឆន្ទ ក្នុងនោះចៅក្រមបានកាត់សេចក្តីដោយពិន្ទុ ១១៧-១១១, ១១៥-១១៣, ១១៥-១១៣ ។

Pacquiao បានបញ្ជាក់ដែរថា គាត់មិននឹកស្មាន Jeff Horn រឹងមាំដល់ថ្នាក់នេះទេ ។ គាត់បានបន្តទៀតថា «មិនអីទេ! នេះគ្រាន់តែផ្នែកមួយនៃកីឡា» ។

ដូច្នេះ Jeff Horn នៅតែបន្តកំណត់ត្រាមិនដែលចាញ់របស់ខ្លួន ហើយក្លាយជាអ្នកប្រដាល់សញ្ជាតិអូស្ត្រាលីទីមួយ ដែលអាចយកឈ្នះ Pacquiao ក្លាយជាជើងឯកថ្មីនៃខ្សែក្រវ៉ាត់ WBO Welterweight Champion៕ 

Jeff Horn បានយកឈ្នះ Pacquiao ដោយពិន្ទុឯកច្ឆន្ទ
Manny Pacuqio បានបរាជ័យ មិនអាចកាពារខ្សែក្រវ៉ាត់បាន បន្ទាប់ពីចាញ់ អ្នកប្រដាល់សញ្ជាតិអូស្រ្តាលី Jeff Horn
Pacquiao ចាញ់ Jeff Horn

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]