អាមេរិក៖  វីដេអូឃ្លីបហ្វេសប៊ុកដែលកំពុងល្បីមួយ មានរយៈពេលជិត១នាទី ថតឡើង និងបង្ហោះដោយគណនី Paula Nuguid កាលពីថ្ងៃទី២៩ មិថុនា ២០១៧  ធ្វើឲ្យអ្នកបានទស្សនារួចផ្ទុះកំហឹង និងហួសចិត្តយ៉ាងខ្លាំងដោយសារការប្រើភាសាអសុរស មើលងាយមើលថោកមកលើជនជាតិខ្មែរ ដែលរស់នៅលើទឹកដីសហរដ្ឋអាមេរិក។

ហេតុការណ៍នេះត្រូវបានគេដឹងថា កើតឡើងនៅក្នុងទីក្រុង Sunnyvale រដ្ឋកាលីហ្វ័រញ៉ា។

នៅមុនពេលកើតហេតុ អ្នកស្រី Paula (ផល្លា) កំពុងជិះកង់ជាមួយកូនស្រីអាយុ ៩ឆ្នាំរបស់នាង ហើយពេលបំរុងនឹងបទឆ្វេងដោយស្របច្បាប់ បែរជារថយន្តមួយគ្រឿងបើកបរដោយបុរសម្នាក់ បានមកដល់រួចចុចស៊ីផ្លេដាក់អ្នកស្រី និងថែមទាំងប្រើពាក្យសំដីអសុរសថា “Bitch” (ភាសាខ្មែរប្រែថាមីសំផឹង)។ នៅពេលឮដូច្នេះ ក៏កើតមានការជជែកតឹងសរសៃ ក ដាក់គ្នាឡើង។

អ្នកស្រី Paula បានចោទជាសំនួរទៅកាន់គេថា ហេតុអ្វីបានជាអ្នកអែងហ៊ានម្ល៉េះ អាងខ្លួនឯងស្បែកស? គេតបវិញថា អូ បិទចាវែបមាត់ទៅ! នៅពេលអ្នកស្រី ប្រាប់គេថា «ខ្ញុំអាចដឹងបានថាអ្នកឯងមិនមែនជាអ្នកនៅកាលីហ្វ័រញ៉ាទេ» ស្រាប់តែបុរសនោះតបថា «You f*cking Cambodian n*gger, get out of here» (មីខ្មៅកម្ពុជា, ចេញពីទីនេះទៅ)។

យោងតាមប្រភពបានឲ្យដឹងថា ជនដែលនៅក្នុងវីដេអូ ត្រូវគេដឹងថាមានឈ្មោះ Evan Klinger ជាបុគ្គលិកម្នាក់ធ្វើការនៅក្រុមហ៊ុន Apple។ គណនីហ្វេសប៊ុករបស់គេ ពេលនេះមិនអាចទំនាក់ទំនងបានទេ។ ទោះយ៉ាងណា គេមិនទាន់ដឹងថា បុរសម្នាក់នេះ ត្រូវបានក្រុមហ៊ុនដេញចោលហើយឬនៅទេ៕ វីដេអូខាងក្រោម៖

ជនឈ្មោះ Evan Klinger

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]