ភ្នំពេញ៖ ក្នុងមួយរយៈចុងក្រោយនេះ តារាសម្តែងស្រីដ៏ល្បី ម៉ាក សែនសូនីតា ហាក់ដូចជា ឡើងកូដស្រឺតៗ នៅក្នុងវិស័យសិល្បៈ មិនថា ការថតសម្តែង ឬថតស្ពតនោះទេ ហើយអ្វីដែលចាប់អារម្មណ៍ជាងនេះ រូបនាង ក៏កាន់តែស្រស់ស្អាតខ្លាំងឡើងៗផងដែរ។

កាលពីប៉ុន្មានថ្ងៃមុននេះ តូតា បានធ្វើឲ្យ អ្នកគាំទ្រ មានការភ្ញាក់ផ្អើល លើរូបសម្រស់ដ៏ស្រស់ផូរផង់របស់នាង ជាមួយនឹងរ៉ូបវែងអន្លាយ ហើយជាពិសេស រ៉ូបនេះ មិនធម្មតានោះឡើយ ដោយឃើញថា វាវាលខ្លាំង ត្រង់ខ្នងតែម្តង។

ប៉ុន្តែក្រោយពីកញ្ញា បានបង្ហោះរូបមិនបានប៉ុន្មានផង ស្រាប់តែ អ្នកលេងបណ្តាញសង្គមភាគច្រើន បាននាំគ្នាវែកញែក លើរ៉ូបរបស់នាង យ៉ាងតឹងសរសៃ.កដាក់គ្នា ដោយអ្នកខ្លះ បានប្រើ ពាក្យមិនសូវសមរម្យលើនាង ដោយថា នាងស្លៀករ៉ូប តាម តារាសម្តែងស្រីថៃ Kimberley និងថែមទាំងនិយាយឌឺដងថា មិនស្រស់ស្អាត ដូចKimberley ទៀតផង។ ចំណែកឯ អ្នកខ្លះ បង្ហាញភាពមិនពេញចិត្ត លើបុគ្គលមួយចំនួន ប្រើពាក្យមិនគប្បី លើតូតា ដែលហាក់ដូចជា មិនឲ្យតម្លៃ និងមើលងាយ រូបសម្រស់តារាខ្មែរ បើតាមការពិតទៅ តូតា រូបរាង និងមុខមាត់ ក៏ស្រស់ស្អាតមិនណយដែរ៕

ចុះប្រិយមិត្ត យល់យ៉ាងណាដែរ? 

រ៉ូបរបស់តារាសម្តែងស្រី ម៉ាក​សែន សូនីតា
រ៉ូប របស់ តារាស្រីថៃ Kimberley
សាររបស់ អ្នកលេងហ្វេសប៊ុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា