អាហ្សង់ទីន៖ ពិធីមង្គលការរបស់កីឡាករឆ្នើម Lionel Messi និងនាង Antonella Corruzzo ដែលជាភរិយាថ្មីថ្មោង បានប្រារព្ធឡើងយ៉ាងកក្រឹកកក្រេង កាលពីម្សិលមិញ នៅក្នុងមជ្ឈមណ្ឌលដ៏ធំ City Center Rosario ដែលស្ថិតក្នុងទីក្រុង Rosario ប្រទេសអាហ្សង់ទីន។

ក្នុងពិធីមង្គលការ គេសង្កេតឃើញមានតារាបាល់ទាត់ជាច្រើនរូបបានចូលរួម ដែលភាគច្រើនគឺជាមិត្តរួមក្រុម និងសមាជិកនៃក្លិប Barcelona និងក្រុមជម្រើសជាតិអាហ្សង់ទីន ហើយបើគិតសរុបចំនួនភ្ញៀវវិញ មានសរុបជាង ២៥០នាក់។

គួរឲ្យដឹងថា ពិធីមង្គលការរបស់ Messi និង Antonella ត្រូវបានគេប្រសិទ្ធិនាមឲ្យថា ជាពិធីមង្គលការប្រចាំសតវត្ស ដោយសារតែកម្មវិធីទាំងមូល ត្រូវបានរចនាឡើងយ៉ាងឥតខ្ចោះ ហើយអ្វីដែលពិសេសនោះ គឺមានកម្មវិធីដើរលើកម្រាលព្រំក្រហមថែមទៀតផង ដើម្បីឲ្យក្រុមសារព័ត៌មានផ្តិតយករូបភាពស្អាតៗនៅក្នុងពិធីមង្គលការនេះ៕

ដូច្នេះចង់ដឹងថា ទិដ្ឋភាពពិធីមង្គលការយ៉ាងណានោះ រីករាយទស្សនារូបភាពខាងក្រោម៖ 

Messi និង ភរិយានៅលើកម្រាលព្រំក្រហម
ំMessi និងភរិយា ព្រមទាំងកូន
ពិធីមង្គលការរបស់តារាឆ្នើមក្លិប Barcelona
ពិធីមង្គលការរបស់​ Messi
រូបភាពដ៏ផ្អែមល្ហែមនៃគូស្វាមីភរិយាថ្មីថ្មោង
ពិធីមង្គលការ Messi និង Antonella
Messi & Antonella
Messi & Antonella
Messi & Antonella
គូស្វាមីភរិយាថ្មីថ្មោង Messi & Antonella
ពិធីមង្គលការរបស់ Messi និង Antonella ត្រូវបានគេប្រសិទ្ធិនាមឲ្យថា ជាពិធីមង្គលការប្រចាំសតវត្ស
ពិធីមង្គលការរបស់ Messi និង Antonella ត្រូវបានគេប្រសិទ្ធិនាមឲ្យថា ជាពិធីមង្គលការប្រចាំសតវត្ស
ំMessi និងមិត្តរួមអាជីព Neymar និង​​ Dani Alves

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]