បញ្ហាគេងមិនលក់ ឬពិបាកក្នុងការគេង គឺសឹងតែជាបញ្ហាទូទៅរបស់មនុស្សយើងសព្វថ្ងៃទៅហើយ។ កត្តាចំបងបំផុត ដែលបណ្តាលឲ្យមានបញ្ហាគេងនេះគឺ ស្រ្តេស និងជំងឺធ្លាក់ទឹកចិត្ត។

ជាក់ស្តែង ការគេងមិនលក់ អាចបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពរាងកាយទាំងមូល ហេតុដូច្នេះហើយ ទើបបានជាថ្ងៃនេះយើងនឹងលើកពីតិចនិក និងអាហារមួយចំនួន ដែលជួយឲ្យអ្នកគេងលក់ស្រួលបានយ៉ាងឆាប់រហ័ស និងគ្មានផលប៉ះពាល់ដូចជាថ្នាំឡើយ។

ចង់ដឹងថាមានអ្វីខ្លះនោះ សូមតាមដានទាំងអស់គ្នាដូចខាងក្រោមនេះ ៖ 

អ្នកគួរតែបើកពន្លឺភ្លើងតិចៗ ដើម្បីបង្កើតជាបរិយាកាស ស្ងប់ស្ងាត់ និងធូរស្រាល ដល់ខួរក្បាល ដើម្បីងាយគេងលក់

១. បើកពន្លឺភ្លើងតិចៗ

ការបើកភ្លើងគេងភ្លឺពេក អាចបណ្តាលឲ្យខួរក្បាល និងអារម្មណ៍របស់អ្នកមិនងងុយ ឬគេងមិនលក់ឡើយ ហេតុនេះ អ្នកគួរតែបើកពន្លឺភ្លើងតិចៗ ដើម្បីបង្កើតជាបរិយាកាស ស្ងប់ស្ងាត់ និងធូរស្រាល ដល់ខួរក្បាល ដើម្បីងាយគេងលក់។

២. ទឹកដោះគោក្តៅឧណ្ណៗ

នេះគឺជាវិធីជួយឲ្យគេងលក់ ដែលមានជាយូរណាស់មកហើយ ពីព្រោះវាជួយសម្រួលឲ្យធូរស្បើយ ទាំងអារម្មណ៍ និងរាងកាយ។ ហេតុនេះ អ្នកគួរតែទទួលទានទឹកដោះគោក្តៅឧណ្ណៗមុនពេលចូលគេងបន្តិច នោះអ្នកនឹងគេងលក់ភ្លាមៗជាមិនខានឡើយ។

៣. ទទួលទានត្រី ជាអាហារពេលល្ងាច

សាច់ត្រី សំបូរទៅដោយសារជាតិ tryptophan ខ្ពស់ជាង បង្គារ ត្រីធូណា និងគ្រឿងសមុទ្រផ្សេងៗទៅទៀត។ មិនត្រឹមតែប៉ុណ្ណោះវា មានផ្ទុកវីតាមីន B6 កម្រិតខ្ពស់ ដែលជួយផលិតអរម៉ូន Serotonin និងអរម៉ូន Melatonin ហើយអរម៉ូនទាំងនេះ ជួយឲ្យអ្នកមានអារម្មណ៍ធូរស្បើយ និងជួយឲ្យគេងលក់ស្រួល។

៤. ទទួលទានចេក

ផ្លែចេក អាចជួយឲ្យអ្នកគេងលក់បានយ៉ាងរហ័ស ដោយវាអាចជួយឲ្យរាងកាយទាំងមូលធូរស្រាល និងគេងលក់បានយ៉ាងស្រួល។ ចេក ក៏មានផ្ទុកសារជាតិ tryptophan ម៉ាញ៉េស្យូម និងប៉ូតាស្យូម ដែលសុទ្ធតែល្អសម្រាប់អ្នកមានបញ្ហាគេងមិនលក់។ ហេតុនេះ អ្នកអាចទទួលទានមួយ ឬពីរផ្លែ មុនចូលគេង ទើបជាការប្រសើរ៕ 

ការគេងមិនលក់ អាចបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពរាងកាយទាំងមូល ហេតុដូច្នេះហើយ ទើបបានជាថ្ងៃនេះយើងនឹងលើកពីតិចនិក និងអាហារមួយចំនួន ដែលជួយឲ្យអ្នកគេងលក់ស្រួលបានយ៉ាងឆាប់រហ័ស និងគ្មានផលប៉ះពាល់ដូចជាថ្នាំឡើយ

ប្រភព៖ The Indian Spot

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]