បច្ចុប្បន្ននេះ ជំងឺមហារីក ជាជំងឺដ៏កាចសាហាវ ដែលមនុស្សជុំវិញភិភពលោកកំពុងតែប្រឈមមុខ។ ប្រសិនបើមិនទទួលបានការពិនិត្យ និងព្យាបាលទាន់ពេលទេនោះ វានឹងបណ្តាលឲ្យស្លាប់បាន។

គួរបញ្ជាក់ផងដែរថា ជំងឺមហារីកមានជាង ២០០ ប្រភេទ ប៉ុន្តែជំងឺមហារីក ដែលទូទៅបំផុតមានដូចជា ជំងឺមហារីកសុដន់ ជំងឺមហារីកពោះវៀនធំ ជំងឺមហារីកស្បែក និងជំងឺមហារីកសួត។

ដើម្បីការពារខ្លួនអ្នកពីជំងឺមហារីក “របបអាហារ” គឺជារឿងដែលសំខាន់បំផុត ពីព្រោះម្ហូបអាហារ ក្នុងទីផ្សារមួយចំនួន មានគ្រោះថ្នាក់សម្រាប់សុខភាពណាស់។

ជាក់ស្តែង ដូចជាសាច់ក្រកកែច្នៃ ដែលអ្នកទាំងអស់គ្នាស្គាល់ថា Hot dogs នេះតែម្តង។ វាជាប្រភេទអាហារដែលមនុស្សយើងសព្វថ្ងៃនេះ ចូលចិត្តទទួលទានណាស់ ប៉ុន្តែមានមនុស្សភាគតិចណាស់ ដែលដឹងថាវាមានគ្រោះថ្នាក់ដល់សុខភាពយ៉ាងខ្លាំង។ 

វាជាប្រភេទអាហារដែលមនុស្សយើងសព្វថ្ងៃនេះ ចូលចិត្តទទួលទានណាស់ ប៉ុន្តែមានមនុស្សភាគតិចណាស់ ដែលដឹងថាវាមានគ្រោះថ្នាក់ដល់សុខភាពយ៉ាងខ្លាំង

អ្នកជំនាញបានធ្វើការអះអាងថា បើទោះបីជាសាច់ក្រក Hot dogs មានរសជាតិឆ្ងាញ់ខ្លាំងក៏ដោយ ក៏វាមានគ្រោះថ្នាក់ខ្ពស់ដែរ ពីព្រោះវាមិនមែនជាអាហារធម្មជាតិទេ វាជាអាហារដែលកែច្នៃទាំងស្រុង។

យើងអាចនិយាយបានថា វាផ្សំឡើងពី សាច់មាន់ សាច់គោ និងសាច់ជ្រូក ប៉ុន្តែតាមពិតទៅគ្រឿងផ្សំទាំងនោះ សុទ្ធតែជាចំណែកសេសសល់ ដែលមិនល្អតែប៉ុណ្ណោះ រួមមានដូចជា ក្បាល ស្បែកខ្លាញ់ និងកោសិកាស្បែកសត្វទាំងនោះ។ ជាងនេះទៅទៀត វាមានបន្ថែម ជាតិនីត្រាត អំបិល និងជាតិគីមីដទៃផ្សេងទៀតជាច្រើនលើសលុប។ ហើយអ្វីដែលសំខាន់នោះគឺ ម្សៅមិនល្អ ដែលប៉ះពាល់សុខភាពយ៉ាងខ្លាំង។ សូម្បីតែ ក្លិនរបស់វាក៏បន្ថែមឡើងដោយសារធាតុ monosodium glutamate ឬ carmine ផងដែរ។ 

យើងអាចនិយាយបានថា វាផ្សំឡើងពី សាច់មាន់ សាច់គោ និងសាច់ជ្រូក ប៉ុន្តែតាមពិតទៅគ្រឿងផ្សំទាំងនោះ សុទ្ធតែជាចំណែកសេសសល់ ដែលមិនល្អតែប៉ុណ្ណោះ

គួរបញ្ជាក់ដែរថា ការសិក្សាដែលធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវ University of Hawaii បានបង្ហាញពីលទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលមួយ គឺការទទួលទានសាច់ក្រកកែច្នៃនេះញឹកញាប់ អាចប្រឈមនឹងហានិភ័យកើតមហារីកលំពែង ៦៧% ឯណោះ!

មិនត្រឹមតែប៉ុណ្ណោះ សាច់ក្រកកែច្នៃ មានជាតិនីត្រាត បូករួមជាមួយជាតិ Amines បង្កបានជាធាតុគីមីឈ្មោះ “nitrosamines” ដែលវាអាចបណ្តាលឲ្យអ្នកប្រឈមកើត ជំងឺមហារីកក្រពះ មហារីកប្លោកនោម និងមហារីកលំពែង ខ្ពស់ថែមទៀត។

រីឯឱកាសប្រឈមនឹងការកើត ជំងឺមហារីកពោះវៀន មានដល់ ២១% ប្រសិនបើទទួលទានជាប្រចាំ នេះបើយោងតាម American Institute for Cancer Research ផងដែរ។

ហេតុនេះ ចាប់ពីថ្ងៃនេះទៅ សូមអ្នកធ្វើការកាត់បន្ថយ និងបញ្ឈប់ការទទួលទានសាច់ក្រក Hot dogs នេះជាបន្ទាន់ ដើម្បីការពារសុខភាពរបស់អ្នក ពីជំងឺមហារីក៕ 

ហេតុនេះ ចាប់ពីថ្ងៃនេះទៅ សូមអ្នកធ្វើការកាត់បន្ថយ និងបញ្ឈប់ការទទួលទានសាច់ក្រក Hot dogs នេះជាបន្ទាន់ ដើម្បីការពារសុខភាពរបស់អ្នក ពីជំងឺមហារីក

ប្រភព៖ Planet Insider

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]