ភ្នំពេញ៖ តារាចម្រៀងជើងចាស់វស្សា លោក សាន ផានិត ដែលជាម្ចាស់បទចម្រៀងដ៏ល្បី «ទូរស័ព្ទប្រាប់ផង» បានឲ្យដឹងកាលពីពេលថ្មីៗនេះថា របស់ដែលសំខាន់ និងជម្រុញទឹកចិត្ដរបស់លោកឲ្យទៅដល់គោលដៅនោះ គឺគ្រួសារដ៏សាមញ្ញរបស់លោក។

នេះបើតាមបណ្ដាញសង្គមហ្វេសប៊ុករបស់លោក សាន ផានិត បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ជាមួយនឹងសារដ៏មានអត្ថន័យថា «រវល់ជារឿង១ល្អបំផុត ប៉ុន្តែសំខាន់ជាងនេះគឺពេលវេលាសំរាប់គ្រួសារដ៍សាមញរបស់ខ្ញុំស្មាមញញឹមរបស់ពួកគាត់ជាមេសោរសំងាត់ជំរុញគោលដៅរបស់ខ្ញុំ។ »។ សម្រាប់សារមួយនេះពិតជាបង្កប់ អត្ថន័យ និងសុភមង្គលមួយ ដែលទោះជាលោករវល់ និងមមាញឹកបែបណា ជាមួយនឹងកិច្ចការងារ ក៏លោកត្រូវតែចំណាយពេលជាមួយនឹងគ្រួសារ ក៏ព្រោះតែគ្រួសាររបស់លោកជារបស់ដ៏សំខាន់ ដែលអាចឲ្យលោកឈានទៅដល់គោលដៅមួយបានយ៉ាងជោគជ័យ។

រូបភាព លោកសាន ផានិត និងគ្រួសារ

គួរបញ្ជាក់ថា លោកសាន ផានិត បានរៀបការកាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០១៤ ជាមួយនារីម្នាក់ ដែលមានវ័យប្រមាណ២៧ឆ្នាំ ជាអ្នកធ្វើការនៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ និងពិធីមង្គលការរបស់ តារាចម្រៀងរូបនេះ ធ្វើឡើងដោយមានការ អញ្ជើញភ្ញៀវកិត្តិយសចូលរួម ប្រមាណ៧០តុ ក្នុងនោះក៏មានអ្នកសិល្បៈចាស់ ថ្មីមួយចំនួនចូលរួមផងដែរ៕

រូបភាព លោកសាន ផានិត និងគ្រួសារ
រូបភាព គ្រួសាររបស់លោក​ សាន ផានិត
រូបភាព លោកសាន ផានិត និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ផានិត