ជប៉ុន៖ ចាន់ វឌ្ឍនាកា គឺជាកីឡាករកម្ពុជាទីមួយ ដែលបានទៅប្រកបអាជីពនៅប្រទេសជប៉ុន ក្នុងក្លិប Fujieda MYFC ហើយកាលពីម្សិលមិញ ព័ត៌មានមួយនេះត្រូវបាន ផ្សាយដោយប៉ុស្តិ៍ទូរទស្សន៍ដ៏ល្បីមួយរបស់ជប៉ុន NHK World។

ចំពោះការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ NHK World បានរៀបរាប់នូវដំណើរជាច្រើនរបស់កីឡាករវ័យ២៣ឆ្នាំរូបនេះ។ ក្នុងនោះ ប៉ុស្តិ៍ទូរទស្សន៍របស់ជប៉ុនមួយនេះ ក៏បានលើកឡើងផងដែរ កាលពី ចាន់ វឌ្ឍនាកា លេងឲ្យក្លិបបឹងកេត រហូតក្លាយជាខ្សែប្រយុទ្ធឆ្នើម បានទៅលេងនៅក្លិបរបស់ប្រទេសជប៉ុន។

បន្ថែមពីនេះទៀត ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ ក៏ត្រូវបានសារព័ត៌មាន និយាយទាក់ទងនឹងបញ្ហាដែលរូបគេមិនទាន់លេងជាផ្លូវការឲ្យក្លិបផងដែរ និងបញ្ហាមួយចំនួនផ្សេងៗទៀតពាក់ព័ន្ធនឹងអ្នកគាំទ្រកម្ពុជាចង់ឲ្យរូបគេវិលត្រលប់មកលេងនៅស្រុកកំណើតវិញ៕

ដូច្នេះចង់ដឹងថា ប៉ុស្តិ៍ទូរទស្សន៍ល្បីរបស់ជប៉ុន ផ្សាយពីកីឡាករខ្មែរ ចាន់ វឌ្ឍនាកា យ៉ាងណានោះ ទស្សនាវីដេអូទាំងអស់គ្នា៖ 

ចាន់ វឌ្ឍនាកា
ប៉ុស្តិ៍ទូរទស្សន៍ល្បីរបស់ជប៉ុន ផ្សាយពីកីឡាករខ្មែរ ចាន់ វឌ្ឍនាកា
ការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ NHK World បានរៀបរាប់នូវដំណើរជាច្រើនរបស់កីឡាករវ័យ២៣ឆ្នាំ
ចាន់ វឌ្ឍនាកា គឺជាកីឡាករកម្ពុជាទីមួយ ដែលបានទៅប្រកបអាជីពនៅប្រទេសជប៉ុន ក្នុងក្លិប Fujieda MYFC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]