អាហ្សង់ទីន៖ ពិធីមង្គលការរបស់កំពូលកីឡាករ Lionel Messi និងនាង Antonella Corruzzo នឹងប្រព្រឹត្តឡើងនៅថ្ងៃទី៣០ ខែមិថុនានេះ នៅក្នុងស្រុកកំណើត នាទីក្រុង Rosario ប្រទេសអាហ្សង់ទីន។

មកទល់ពេលនេះ គេសង្កេតឃើញមានកីឡាករល្បីៗជាច្រើន បានធ្វើដំណើរមកដល់ប្រទេសអាហ្សង់ទីន ដើម្បីចូលរួមពិធីអាពាហ៍ពិពាហ៍របស់ Messi ក្នុងនោះមានដូចជាកីឡាករ Sergio Busquets, Jordi Alba, Carles Puyol, Cesc Fabregas, Xavi and Samuel Eto'o ជាដើម។ នេះបើយោងតាមរូបភាពមួយសន្លឹកដែលបង្ហោះដោយភរិយារបស់កីឡាករ Puyol នៅលើបណ្តាញសង្គម Instagram ។ ហើយក្រៅពីនេះទៀត ខ្សែប្រយុទ្ធឆ្នើម Luis Suarez ព្រមទាំងគ្រួសារក៏បានមកដល់ប្រទេសអាហ្សង់ទីន ដើម្បីត្រៀមចូលរួមពិធីផងដែរ។ 

កីឡាករល្បីៗមួយចំនួនរបស់ Barcelona បានធ្វើដំណើរមកដល់ប្រទេសអាហ្សង់ទីនហើយ ត្រៀមចូលរួមពិធីមង្គលការ Messi ថ្ងៃនេះ
Luis Suarez និងគ្រួសារ
អតីតតារាឆ្នើមរបស់ Barcelona កីឡាករ Xavi

គួរបញ្ជាក់ថា Lionel Messi ដែលជាម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យ បានអញ្ជើញសមាជិកទាំងអស់ក្នុងក្លិប Barcelona ចូលរួមក្នុងពិធីមង្គលការរបស់ខ្លួន តែដោយឡែក ក្នុងនោះមានកីឡាករ២រូប នឹងមិនបានចូលរួមនោះទេ គឺ Gerard Pique និង Andre Inesta មូលហេតុដោយសារបញ្ហាផ្ទាល់ខ្លួន។

ពាក់ព័ន្ឌនឹងពិធីរៀបមង្គលការនេះ ត្រូវបានប្រភពព័ត៌មានបានឲ្យដឹងថា តារាឆ្នើម និងម្ចាស់ពានរង្វាន់ Balon d’Or ៥សម័យ Lionel Messi មិនបានខ្វល់ពីរឿងចំណាយអ្វីទាំងអស់ សំខាន់គឺពិធីនេះនឹងប្រព្រឹត្តទៅយ៉ាងអធិកអធ័ម នៅក្នុងមជ្ឈមណ្ឌលដ៏ធំប្រណីត នាទីក្រុង Rosario ។

ភ្ញៀវដែលនឹងត្រូវចូលរួមពិធីមង្គលការរបស់ Messi នឹងមានឱកាសសប្បាយរីករាយប្លែក ដោយក្នុងមជ្ឈមណ្ឌលនេះ មានកាស៊ីណូសម្រាប់កម្សាន្ត ទីកន្លែង Bowling កន្លែងវាយកូនបាល់ អាងហែលទឹក ហើយជាពិសេសនោះ Messi បានជួលសណ្ឋាគារទាំងមូល សម្រាប់ភ្ញៀវស្នាក់នៅក្នុងមួយរាត្រីទៀតផង៕ 

Lionel Messi និងអនាគតភរិយា Antonella
ទីកន្លែងរៀបចំពិធីអាពាហ៍ពិពាហ៍ ក្នុងទីក្រុង Rosario ប្រទេសអាហ្សង់ទីន

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]