ព័រទុយហ្គាល់៖ កំពូលតារាបាល់ទាត់ Cristiano Ronaldo បានបង្ហោះរូបភាពមួយពោរពេញទៅដោយការស្រលាញ់ និងមានភាពកក់ក្ដៅក្នុងនាមជាឪពុក ក្រោយរូបគេបានទៅដល់គេហដ្ឋានជួបជុំគ្រួសារ ជាពិសេសគឺបានជួបជាមួយកូនប្រុសភ្លោះរបស់ខ្លួនដែលទើបចាប់កំណើតជាលើកដំបូង។

កីឡាករវ័យ៣២ឆ្នាំ បានខកចិត្ដក្រោយបរាជ័យក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័តពានរង្វាន់ Confederation Cup បន្ទាប់ពីចាញ់ឈីលី ក្នុងវគ្គស៊ុតបាល់ប៉េណាល់ទី។ 

អតីតកីឡាកររបស់ Man Utd ដែលបានស៊ុតបញ្ចូលទី ២៨៥គ្រាប់ ក្នុង២៤១ប្រកួតឲ្យ Real Madrid មិនបានទៅជួបជាមួយកូនភ្លោះរបស់ភ្លាមៗនោះទេ ដោយសារតែជាប់ភារកិច្ចជាមួយក្រុមជម្រើសជាតិ ប៉ុន្ដែពេលនេះរូបគេអាចទៅជួបជាមួយសមាជិកថ្មីនៃគ្រួសាររបស់គេជាលើកដំបូងហើយ កាលពីថៃ្ងព្រហស្បតិ៍ ម្សិលមិញនេះ។  

Ronaldo ជាមួយកូនប្រុសភ្លោះរបស់ខ្លួន

ម្ចាស់ពានរង្វាន់ Ballon d’Or ៤សម័យ បានបង្ហោះរូបភាពជាមួយកូនប្រុសភ្លោះរបស់ខ្លួន ដែលមើលទៅពិតជាគួរស្រលាញ់ ដោយក្នុងនោះឈ្មោះរបស់កូនទាំង២ គឺ Mateo និង Eva។

មកទល់ពេលនេះ Cristiano Ronaldo មានកូនចំនួន៣នាក់ហើយ ដែលកូនប្រុសច្បងមានអាយុ៧ឆ្នាំ ឈ្មោះ Cristiano Ronaldo Jnr។

គួរបញ្ជាក់ផងដែរថា Ronaldo នឹងត្រូវខកខានមិនបានជួយក្រុមជម្រើសជាតិព័រទុយហ្គាល់ ដណ្ដើមចំណាត់ថ្នាក់លេខ៣ ទល់នឹងក្រុមជម្រើសជាតិម៉ិកស៊ិកឡើយ ក្រោយពីរូបគេត្រូវបានក្រុមអនុញ្ញាតឲ្យទៅជួបជាមួយគ្រួសារ៕  

Ronaldo និងក្រុមជម្រើសជាតិព័រទុហ្គាល់ ខកចិត្ដក្រោយចាញ់ឈីលី វគ្គប៉េណាល់ទី ពានរង្វាន់ Confederation Cup
Ronaldo ជាមួយកូនប្រុសច្បង Cristiano Ronaldo Jnr
Ronaldo ជាមួយកូនប្រុសច្បង Cristiano Ronaldo Jnr
គ្រួសាររបស់ Ronaldo

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]