រាជធានីភ្នំពេញ៖ ក្រុមហ៊ុន Havas Riverorchid ដែលជាបណ្តាញភ្នាក់ងារដ៏ធំនៅតំបន់ឥណ្ឌូចិន នឹងបើកសម្ភោធជាផ្លូវការនូវឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយសង្គមជាសាកល នៅរាជធានីភ្នំពេញ នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៧នេះ។ គោលដៅនៃ Socialyse គឺដើម្បីក្លាយជាក្រុមហ៊ុនដ៏ឆ្នើមលើ ពិភពលោកក្នុងការតភ្ជាប់ម៉ាកផលិតផលជាមួយមនុស្សដោយប្រើគំនិតច្នៃប្រឌិត ប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិជ្ជា។

ជាមួយការរីកចម្រើនយ៉ាងឆាប់រហ័សនៃ ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅតំបន់ឥណ្ឌូចិន និងតម្រូវការអតិថិជនកាន់តែច្រើនឡើង នៅគ្រប់តំបន់ពាក់ព័ន្ធ ជាមួយអតិថិជនរបស់ពួកគាត់តាមរយៈឌីជីថល និងសង្គម។ Socialyse បង្កើតឡើងដើម្បីធ្វើឲ្យមានភាពខុសគ្នាលើវិធីសាស្ត្រម៉ាកផលិតផល និងមនុស្សធ្វើអន្តរកម្មនៅក្នុងផ្នែកនេះនៃពិភពលោក។

យោងតាមលោក Anthony Keck អគ្គនាយកក្រហ៊ុន Havas Riverorchid Group ប្រចាំកម្ពុជាបានឲ្យដឹងថា៖ «ជាមួយការចាប់ផ្តើមដំណើរការនៃ Socialyse ដែលជាផ្នែកជំនួញផ្តល់ជូនលើប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងសង្គម ក្រុមហ៊ុន Havas បានបង្ហាញគំរូឌីជីថល និងសង្គមដ៏មានភាពទាន់សម័យនៅសតវត្សទី 21 មកកាន់ទីផ្សារកម្ពុជា។ ជាមួយការយកចិត្តទុកដាក់ខ្លាំង លើអ្វីដែលប្រព័ន្ធផ្សព្វផ្សាយសង្គមត្រូវការជាចំាបាច់នាពេលបច្ចុប្បន្ននេះ។»

លោក Anthony Keck អគ្គនាយកក្រុមហ៊ុន Havas Riverorchid Group

Socialyse ប្រមូលផ្តុំដោយអ្នកមានទេពកោសល្យប្រកបដោយជំនាញខាងសង្គមច្បាស់លាស់ រួមមាន អ្នកវិភាគ អ្នកជំនាញខាងយុទ្ធសាស្រ្ត និងប្រតិបត្តិករផ្នែកផ្សព្វផ្សាយសង្គមជាន់ខ្ពស់ជាង 130 នាក់នៅជុំវិញពិភពលោក។ ជាមួយការប្រើប្រាស់បច្ចេកវិជ្ជាទំនើបឈានមុខគេ និងមានកម្មសិទ្ធិផ្តាច់មុខ Socialyse តាំងចិត្តសម្រេចឲ្យបាននូវលទ្ធផល និងតម្លៃមាន OWNED SHARED EARNED និង PAID Media។ Socialyse រួមបញ្ចូលនូវការរីកចម្រើននៃ Startup និងអានុភាពនៃបណ្តាញទំនាក់ទំនងជុំវិញសាកលលោក។

លោក Anthony Keck អគ្គនាយកក្រុមហ៊ុន Havas Riverorchid Group

Socialyse ផ្ដល់នូវផលិតផលយ៉ាងច្រើន និងមានគុណភាពខ្ពស់តាមរយៈបណ្តាញសង្គម ការលេងហ្គេមសង្គម កម្មវិធីផ្សេងៗ និងវីដេអូ រួមបញ្ចូលដោយឧបករណ៍ INTEREST OPTIMIZATION និងដំណោះស្រាយបែប Cross-channel Re-marketing ទំនើបឈានមុខគេតាមរយៈ Advanced Pixel Targeting ដើម្បីបង្កើនប្រាក់ចំណេញពីការវិនិយោគនាពេលអនាគត (ROI) និងធ្វើឲ្យទិន្នន័យកាន់តែមានគុណភាពដោយផ្អែកលើ Customized Shortened ទិន្នន័យនៃសកម្មភាពក្រៅបណ្តាញ និងដំណោះស្រាយ Real-time Optimization។ លទ្ធផលយុទ្ធន្នាការអាចគណនាបានជានិច្ចជាមួយ Dashboards ដើម្បីបង្ហាញពីសមិទ្ធិផលតាមរយៈ KPIs និងគោលដៅអាជីវកម្ម។

Havas Riverorchid បើកដំណើរការប្រព័ន្ធផ្សព្វផ្សាយសង្គមជាសាកល ម៉ាក Socialyse

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]