រុស្ស៊ី៖ ការប្រកួតបាល់ទាត់ពានរង្វាន់ Confederation Cup ពេលនេះបានរកឃើញក្រុមមួយទៀតហើយ សម្រាប់ឡើងទៅជួប ឈីលី ក្នុងវគ្គផ្ដាច់ព្រ័ត គឺក្រុមជម្រើសជាតិអាល្លឺម៉ង់ បានលត់ក្រុមជម្រើសជាតិម៉ិកស៊ិកក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត ដោយលទ្ធផល ៤-១ កាលពីយប់មិញនេះ។

៤គ្រាប់របស់ក្រុមជើងឯកពិភពលោក រកបានដោយកីឡាករ Leon Goretzka ក្នុងនាទីទី៦ និងទី៨ ខណៈដែលកីឡាករ Timo Werner បានបន្ថែមគ្រាប់ទី៣ ក្នុងនាទី៥៩ និងគ្រាប់បាល់ចុងក្រោយគឺកីឡាករ Amin Younes ជាអ្នករកបានក្នុងនាទី៩០ ស្របពេល ១គ្រាប់សងវិញរបស់ម៉ិកស៊ិក រកបានដោយកីឡាករ Marco Fabian ក្នុងនាទី៨៩។

ជ័យជម្នះនេះ នឹងធើ្វឲ្យអាល្លឺម៉ង់ ឡើងទៅប៉ះ ឈីលី នៅវគ្គផ្ដាច់ព្រ័ត ដែលនឹងធើ្វឡើងនៅថៃ្ងអាទិត្យ ឈានចូលថៃ្ងច័ន្ទ សប្ដាហ៍នេះ វេលាម៉ោង១ រំលងអាធ្រាត៕ 

អាល្លឺម៉ង់ យកឈ្នះ មិុកសិុក ៤-១
អាល្លឺម៉ង់ ស៊ុតបញ្ចូលទីមិុកសិុក
កីឡាកររបស់មិុកសិុក អបអរក្រោយរកបានគ្រាប់បាល់
កីឡាកររបស់អាល្លឺម៉ង់ អបអរក្រោយរកបានគ្រាប់បាល់

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]