ភ្នំពេញ៖ កំពូលតារាសម្តែងលំដាប់ជួរមុខដ៏ល្បីនៃប្រទេសថៃកញ្ញា Taew Natapohn Tameeruks នឹង ធ្វើដំណើរមកកាន់ទឹកដីនៃប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងកម្មវិធី «ជំនួបតារាថៃរបស់PNN» ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ នៅសណ្ឋាគារភ្នំពេញ។

នេះជាលើកទីមួយហើយ ដែលកំពូលតារាសម្តែងដ៏ល្បីនៃប្រទេសថៃរូបនេះ ធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីមកជួបផ្ទាល់ជាមួយអ្នកគាំទ្ររបស់ខ្លួន នៅកម្ពុជា ព្រមទាំងនាំយកនូវបទចម្រៀងពិរោះៗ និងលេងល្បែងកម្សាន្តផ្សេងៗ។

ដំណើរមកដល់ទឹកដីនៃប្រទេសកម្ពុជានេះ ក៏ជាឱកាសដ៏ល្អសម្រាប់ប្រិយមិត្តដែលជាសមាជិករបស់ PNN Privilege Club Card អាចចូលជួបផ្ទាល់ជាមួយកញ្ញា Taew រួមនឹងតារាថៃពីររូបទៀតគឺ Peth និង Mai។

ដើម្បីទទួលបានសំបុត្រចូលរួមទស្សនាកម្មវិធីជំនួបតារាថៃរបស់PNN លោកអ្នកគ្រាន់តែ ចូលទៅកាន់ http://bit.ly/2t31bTq និងComment រូបភាពកាតសមាជិក PNN Privilege Club Card ព្រមទាំង mention មិត្តភក្តិ ៥នាក់ និង Share ជាការស្រេច។

សូមបញ្ជាក់ថា ក្រុមកាងាររបស់ PNN នឹងជ្រើសរើសយកតែ២៥នាក់ប៉ុណ្ណោះ ដោយម្នាក់នឹងទទួលបានសំបុត្រចំនួនពីរសន្លឹក ដើម្បីចូលរួមក្នុងកម្មវិធីដ៏អស្ចារ្យនេះ។

សម្រាប់អ្នកដែលមិនទាន់ក្លាយជាសមាជិករបស់ PNN Privilege Club Card ក៏អាចចុះឈ្មោះបានដែរដោយគ្រាន់តែចូលទៅកាន់គេហទំព័រ www.pnn.com.kh/ppc រួចធ្វើតាមការណែនាំ រួចទាញយកកាតដាក់ក្នុងទូរស័ព្ទដៃរបស់លោកអ្នក រួចធ្វើតាមការណែនាំខាងលើ។

ការចូលរួមលេងនឹងទទួលរហូតដល់ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០១៧ លទ្ធផលនឹងប្រកាសជូននៅលើទំព័រហ្វេសប៊ុគ Pnn-Tv Cambodia នៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០១៧។ សម្រាប់អ្នកឈ្នះអាចអញ្ជើញមកទទួលសំបុត្រនៅអគារ LYP Group ជាន់ទី៦ រៀងរាល់ម៉ោងធ្វើការ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]