ភ្នំពេញ៖ ក្រោយ ចាញ់ U-22 មីយ៉ាន់ម៉ា ចាស់ដៃ ក្នុងលទ្ធផល ៤-១ កាលពីយប់មិញ កីឡាករដែលជារៀមច្បង ក្នុងក្រុមជម្រើសជាតិ ប្រាក់ មុន្នីឧត្តម បានបង្ហោះសារមួយលើកទឹកចិត្តដល់កីឡាករ U-22 របស់កម្ពុជា ដែលបានខំប្រឹងប្រែងក្នុងការប្រកួត។

បើទោះជាចាញ់យ៉ាងណាក៏ដោយ ប្រាក់ មុន្នីឧត្តម បានបញ្ជាក់តាមរយៈសារមួយនៅលើបណ្តាញសង្គម យ៉ាងដូច្នេះថា «ពួកខ្ញុំជាកីឡាករដែលតំណាងអោយ ប្រទេសជាតិ ពួកខ្ញុំព្រមទទួលគ្រប់បែបយ៉ាង ទោះបីជាលទ្ធផលយ៉ាងណាក៏ដោយ .អរគុណ ប្អូនៗ ដែលបានប្រឹងប្រែង រាត្រីសួស្តី អ្នកគាំទ្រជាទីស្រលាញ់ទាំងអស់គ្នា» ។ នេះជាសារផ្តាំផ្ញើមួយទៅកាន់ក្រុម U-22 កម្ពុជា​ បើទោះជាទទួលបានលទ្ធផលមិនល្អក៏ដោយ  ។

សារទាំងនេះ បានបញ្ជាក់ឲ្យឃើញថា ក្នុងនាមជាកីឡាកររបស់ក្រុមជម្រើសជាតិ មិនថាកម្រិតណានោះទេ តែងតែទទួលបានការស្អប់ ការស្រលាញ់ ពីបងប្អូនអ្នកគាំទ្រ ដូច្នេះហើយ បើទោះជាលទ្ធផលយ៉ាងណាក៏ដោយ ក្នុងនាមជាកីឡាករជម្រើសជាតិ តំណាងឲ្យប្រទេស តែងតែទទួលរងនូវរឿងគ្រប់បែបយ៉ាង។

គួរបញ្ជាក់ថា U-22 កម្ពុជា នៅសល់២ប្រកួតទៀត ក្នុងពានរង្វាន់ KBZ Bank Cup ដោយប្រកួតទីពីរ នឹងត្រូវប៉ះជាមួយ ក្រុម U-22 នៃសាកលវិទ្យាល័យរបស់ប្រទេសជប៉ុន ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី៣០ ខែមិថុនា ស្អែកនេះ៕ 

កីឡាករ ប្រាក់ មុន្នីឧត្តម
ក្រុមជម្រើសជាតិកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]