មិនចាំបាច់ទាល់តែប្រើសាប៊ូកក់សក់ថ្លៃៗ ទើបអាចទទួលបានសក់ស្អាតនោះទេ ពីព្រោះរបស់ធម្មជាតិជាច្រើន ក៏អាចប្រើសម្រាប់សម្អាតសក់ ជំនួសសាប៊ូបានដែរ។ មិនត្រឹមតែអាចជួយសន្សំសំចៃលុយ និងការពារសក់ពីសារធាតុគីមីបានប៉ុណ្ណោះទេ វាថែមទាំងអាចជួយឲ្យសក់ ប្រែជារឹងមាំ មានទម្ងន់ និងភ្លឺរលោង សឹងតែនឹកស្មានមិនដល់ថែមទៀតផង។

ចង់ដឹងថាមានអ្វីខ្លះនោះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោម ៖ 

អ្នកមិនចាំបាច់ទាល់តែប្រើសាប៊ូកក់សក់ថ្លៃៗ ទើបអាចទទួលបានសក់ស្អាតនោះទេ ពីព្រោះរបស់ធម្មជាតិជាច្រើន ក៏អាចប្រើសម្រាប់សម្អាតសក់ ជំនួសសាប៊ូបានដែរ

១. ត្រសក់ និងក្រូចឆ្មារ

ដោយគ្រាន់តែអ្នកយក ក្រឡុកត្រសក់មួយផ្លែ និងក្រូចឆ្មារ ២ ផ្លែទាំងសំបក ជាមួយទឹកមួយពែង ឲ្យសព្វសាច់ រួចយកវាទុកសម្រាប់កក់សក់ជាការស្រេច។ អ្នកគួរប្រើទឹកខ្មេះប៉ោម (Apple Cider Vinegar) មកលាងសម្អាតសក់ ក៏ជាការល្អប្រសើរដែរ។

២. ស៊ុត

លាយស៊ុត ២គ្រាប់ ជាមួយយ៉ាអួ ១ពែង និងទឹកក្រូចឆ្មារ ៣ផ្លែ ចូលគ្នា (អ្នកអាចលាយទឹកបន្ថែម ប្រសិនបើសង្កេតឃើញថាខាប់ពេក)។ បន្ទាប់មកយកវាទុកសម្រាប់កក់សក់ ព្រមទាំងប្រើទឹកខ្មេះប៉ោម (Apple Cider Vinegar) មកលាងសម្អាតជាការស្រេច។

៣. ម្សៅ Baking soda

ម្សៅ Baking soda គឺជាគ្រឿងផ្សំម្ហូបអាហារដែលមានប្រយោជន៍ច្រើនណាស់ សម្រាប់ការរស់នៅប្រចាំថ្ងៃ។ ក្នុងនោះដែរ វាក៏អាចមកប្រើជំនួសសាប៊ូកក់សក់បានដែរ ដោយគ្រាន់តែ យកម្សៅ Baking soda មួយស្លាបព្រាបាយ ចាក់ចូលដបមួយ ជាមួយទឹកក្តៅឧណ្ណៗ មួយពែង រួចក្រឡុកឲ្យសព្វ សឹមយកមកកក់ និងសិតបន្ថែមឲ្យសព្វសរសៃសក់។ ក្រោយមក ប្រើទឹកខ្មេះប៉ោម (Apple Cider Vinegar) មកលាងសម្អាតជាការស្រេច។

៤. ទឹកខ្មេះប៉ោម (Apple Cider Vinegar)

ទឹកខ្មេះប៉ោម ឬ Apple Cider Vinegar នេះ មានលក់នៅតាមបណ្តាផ្សារទំនើប និងមានសមត្ថភាពអាច សម្អាតក្អែលក្បាល តាំងពីគល់ រហូតសល់ចុងសក់។ ហេតុនេះ ដើម្បីការពារសក់កុំឲ្យប្រែជាស្ងួត អ្នកអាចលាយទឹក បរិមាណស្មើគ្នាជាមួយទឹកខ្មេះប៉ោម ទើបជាការប្រសើរ។

៥. ក្រូចឆ្មារ

សម្រាប់អ្នក ដែលនិយមប្រើសាប៊ូអប់សក់ គឺគួរតែច្របាច់ក្រូចឆ្មារ លាយជាមួយសាប៊ូអប់សក់បន្ថែម ពីព្រោះវាអាចជួយ កម្ចាត់មេរោគផ្សិតពីលើស្បែកក្បាល និងអាចសម្អាតអង្គែ រួមទាំងជួយឲ្យសក់ស្អាតថែមទៀតផង៕ 

អ្នកមិនចាំបាច់ទាល់តែប្រើសាប៊ូកក់សក់ថ្លៃៗ ទើបអាចទទួលបានសក់ស្អាតនោះទេ ពីព្រោះរបស់ធម្មជាតិជាច្រើន ក៏អាចប្រើសម្រាប់សម្អាតសក់ ជំនួសសាប៊ូបានដែរ

ប្រភព៖ The Indian Spot

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]