ព្រះសីហនុ៖ កំពូលតារាចម្រៀងដ៏ល្បីល្បាញប្រចាំប្រទេស ដែលកំពុងជ្រកក្រោមទ្រនំនៅក្នុងផលិតកម្មរស្មីហង្សមាសតែមួយ  កញ្ញា ឱក សុគន្ធ កញ្ញា និងលោក ឆន សុវណ្ណរាជ ត្រូវបានអ្នកគាំទ្រជាច្រើននាក់ មានការស្រលាញ់ពេញចិត្ត និងជាពិសេសគឺចង់ឱ្យកំពូលតារាចម្រៀងទាំងពីរដួងនេះ ក្លាយទៅជាគូស្នេហ៍នឹងគ្នាយ៉ាងខ្លាំង។

ជារឿយៗអ្នកគាំទ្រតែងនាំគ្នាសរសើរថាតារាចម្រៀង  ឱក សុគន្ធកញ្ញា និង  ឆន សុវណ្ណរាជ គឺពិតជាសមគ្នាខ្លាំងណាស់ ពេលបណ្តើរគ្នាចេញទៅណាម្តងៗ ហើយពួកគេក៏តែងតែជូនពរឱ្យអ្នកទាំងពីរស្រលាញ់គ្នាមែនទែន ដូចគូស្នេហ៍ដទៃទៀតផងដែរ។

ជាក់ស្តែងនៅថ្ងៃនេះ លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក ឆន សុវណ្ណរាជ បានបង្ហោះនូវរូបភាពផ្អែមល្ហែមជាមួយនឹងកញ្ញា ឱក សុគន្ធកញ្ញា នៅមាត់សមុទ្រ ដោយភ្ជាប់មកជាមួយនឹង Caption ថា៖ «សួស្តីកំពង់សោមកំពង់ចិត្ត អរគុណណាស់បង @Sophea sam សំរាប់អាវយឺតដ៏ស្រស់ស្អាតដល់យើងខ្ញុំទាំងពីរនាក់»

រូបភាពផ្អែមល្ហែម ដែលលោក ឆន សុវណ្ណរាជ បានបង្ហោះនៅក្នុងហ្វេសប៊ុករបស់ខ្លួន

ទន្ទឹមនឹងនេះ ក៏មានអ្នកគាំទ្រជាច្រើនបានចូលមកបញ្ចេញមតិយោបល់នៅខាងក្រោមថា ពិតជាសមគ្នា និងគួរឱ្យស្រលាញ់ខ្លាំងណាស់ ពិសេសគឺមានភាពផ្អែមល្ហែមជាមួយគ្នាតែម្តង។ 

បើផ្អែមល្ហែមជាមួយគ្នាបែបនេះហើយ តើនរណាជឿថាអ្នកទាំងពីរមិនមែនជាគូស្នេហ៍នឹងគ្នានោះ?

ប៉ុន្តែទោះជាយ៉ាងនេះក្តី សម្រាប់កញ្ញា ឱក សុគន្ធកញ្ញា និងលោក ឆន សុវណ្ណរាជ វិញអ្នកទាំងពីរមិនទាន់បានបញ្ជាក់ច្បាស់លាស់នៅឡើយទេថា ពួកគេពិតជាមានទំនាក់ទំនងផ្អែមល្ហែមជាមួយគ្នា លើសពីពាក្យថាមិត្តនោះទេ៕

ទស្សនារូបភាពរបស់ពួកគេដូចខាងក្រោមនេះ៖

រូបភាពលោក ឆន សុវណ្ណរាជ និង ឱក សុគន្ធកញ្ញា ដែលបានបង្ហោះលើហ្វេសប៊ុកថ្ងៃនេះ
រូបភាពលោក ឆន សុវណ្ណរាជ
រូបភាព កញ្ញា​ឱក សុគន្ធកញ្ញា
រូបភាព កញ្ញា ឱក សុគន្ធកញ្ញា និងលោក ឆន សុវណ្ណរាជ
រូបភាព កញ្ញា ឱក សុគន្ធកញ្ញា និងលោក ឆន សុវណ្ណរាជ
រូបភាព កញ្ញា ឱក សុគន្ធកញ្ញា និងលោក ឆន សុវណ្ណរាជ
រូបភាព កញ្ញា ឱក សុគន្ធកញ្ញា និងលោក ឆន សុវណ្ណរាជ
រូបភាព កញ្ញា ឱក សុគន្ធកញ្ញា និងលោក ឆន សុវណ្ណរាជ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ