មនុស្សភាគច្រើន ប្រហែលជាមិនធ្លាប់ឮថា «តែ» អាចមានផ្សំឡើងពីផ្លែប៉ោមនោះទេ។ តាមពិតទៅវាជាតែខ្មៅ ឬតែបៃតង ដែលលាយគ្នាជាមួយផ្លែប៉ោម និងមានអត្ថប្រយោជន៍ច្រើនណាស់សម្រាប់សុខភាព  ព្រោះវាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម (Catechin និង Quercetin) សារធាតុរ៉ែ (ម៉ាញ៉េស្យូម សូដ្យូម និងប៉ូតាស្យូម) អាស៊ីតអាមីណូ វីតាមីន B វីតាមីន C និងវីតាមីន E ខ្ពស់។

# អត្ថប្រយោជន៍របស់ ទឹកតែប៉ោម

• ជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ

• ជួយប្រឆាំងនឹងជំងឺរលាកសន្លាក់ និងជំងឺរលាកផ្សេងៗទៀត

• ជួយកាត់បន្ថយហានិភ័យ នៃជំងឺមហារីកមួយចំនួន ជាពិសេសជំងឺមហារីកពោះវៀនធំ

• វាជាភេសជ្ជៈល្អបំផុតសម្រាប់សុខភាព  មិនដូចភេសជ្ជៈកំប៉ុងសព្វថ្ងៃ ដែលមានជាតិកាឡូរីច្រើននោះទេ

• វាមានផ្ទុកសារជាតិ Phytonutrients ដែលជួយរក្សាសុខភាពបេះដូង  និងកាត់បន្ថយហានិភ័យជំងឺដាច់សរសៃឈាមខួរក្បាលបាន  ប្រសិនបើទទួលទានជាប្រចាំ

• វាក៏អាចជួយដល់បញ្ហាទល់លាមក និងសម្រួលដល់ចលនាពោះវៀនថែមទៀតផង

• វាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់  ហេតុនេះប្រសិនបើទទួលទានជាប្រចាំ អ្នកនឹងមានសុខភាពភ្នែកល្អ  កាត់បន្ថយហានិភ័យភ្នែកឡើងបាយ  និងការពារភ្នែកមើលមិនឃើញថែមទៀតផង។

វាមានអត្ថប្រយោជន៍ច្រើនណាស់ សម្រាប់សុខភាព ដោយសារតែវាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម (Catechin និង Quercetin) សារធាតុរ៉ែ (ម៉ាញ៉េស្យូម សូដ្យូម និងប៉ូតាស្យូម) អាស៊ីតអាមីណូ វីតាមីន B វីតាមីន C និងវីតាមីន E ខ្ពស់

# ជាដំបូង អ្នកត្រូវធ្វើ “ទឹកផ្លែប៉ោម” ជាមុនសិន

• យកផ្លែប៉ោម តាមបិរមាណដែលអ្នកត្រូវការ មកលាងសម្អាត និងឆ្កឹះគ្រាប់ចេញ ព្រមទាំងកាត់វាជាចំណិតៗ (តែមិនត្រូវចិតសំបកចេញឡើយ)

• ដាក់វាទៅក្នុងឆ្នាំង រួចចាក់ទឹកឲ្យលិចផ្លែប៉ោម (តែក៏កុំច្រើនពេកដែរ)

• នៅពេលវាពុះ សូមបន្ថយភ្លើង រួចទុករំងាស់ចោល ២៥ ទៅ ៣០ នាទីបន្ថែម ព្រមទាំអកូរឲ្យបានញឹកញាប់ផង

• ក្រោយមក ស្រង់កាកចេញ ចាក់យកតែទឹក ចូលក្នុងក្រឡមួយជាការស្រេច។

# គ្រឿងផ្សំ សម្រាប់ធ្វើ “ទឹកតែប៉ោម”

• តែខ្មៅ ឬតែបៃតង ដែលឆុងហើយចំនួន ១ ពែង

• ទឹកផ្លែប៉ោម ដែលធ្វើពីខាងលើ ចំនួន កន្លះពែង

• ទឹកឃ្មុំ ១ ស្លាបព្រាបាយ។

# វីធីអនុវត្ត

• ចាក់ទឹកផ្លែប៉ោម លាយជាមួយនឹងតែ រួចកូរឲ្យសព្វ

• អ្នកអាចបន្ថែមស្ករ ឬទឹកឃ្មុំក៏បាន ទៅតាមចំណង់ចំណូលចិត្ត

• ជាពិសេស គួរតែទទួលទានទាំងនៅក្តៅឧណ្ណៗ ទើបជាការល្អ៕ 

ជាពិសេស គួរតែទទួលទានទាំងនៅក្តៅឧណ្ណៗ ទើបជាការល្អ

ប្រភព៖ The Indian Spot

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]