ប្រេស៊ីល៖ អាជ្ញាកណ្ដាលបាល់ទាត់ និងជាប៉ូលីសមួយរូបឈ្មោះ Camilo Eustaquiao de Souza បានដើរចូលទីលានទាំងកំហឹងជាមួយនឹងកាំភ្លើងក្នុងដៃមួយដើមរបស់ខ្លួន ក្រោយត្រូវកីឡាករម្នាក់ដាល់រូបគេក្នុងការប្រកួតមួយក្នុងប្រទេសប្រេស៊ីល។

កីឡាករ Marcos Lopes Vieira បានធើ្វការតវ៉ា ហើយបានវាយអាជ្ញាកណ្ដាលពីក្រោយ បន្ទាប់ពីក្រុមរបស់គេ Itau de Minas ត្រូវបានពិន័យ ក្នុងការប្រកួតមួយទល់នឹងក្រុម Passos side Oriente នៃការប្រកួតលីក Passense ក្នុងប្រទេសប្រេស៊ីល។

ក្រោយមក អាជ្ញាកណ្ដាលឈ្មោះ De Souza ក៏បានយកកាំភ្លើងចេញពីកន្លែងអង្គុយរបស់កីឡាករ ហើយដើរសំដៅទៅកាន់ទីលាន ប៉ុន្ដែត្រូវបានមន្រ្ដីអាជ្ញាកណ្ដាលរបស់ប្រេស៊ីល បានបញ្ចុះបញ្ចូលរូបគេឲ្យព្យាយាមអត់ធ្មត់។

ក្រោយឃើញហេតុការណ៍នោះ Vieira ដែលជាអ្នកវាយអាជ្ញាកណ្ដាលនោះ បានរត់ផ្លោះរបងស្តាតដើម្បីគេចខ្លួន ខណៈដែលលោក De Souza ដែលជាអាជ្ញាកណ្ដាលបានទទួលស្គាល់នូវទង្វើ ហើយព្រមទទួលការពិន័យរយៈពេល២ឆ្នាំ ចំពោះសកម្មភាពរបស់ខ្លួន។

លោកអាជ្ញាកណ្តាលនិយាយថា៖ «សកម្មភាពរបស់ខ្ញុំមិនមែនជាការបំពាននោះទេ ការបំពានគឺស្ថិតនៅលើឥរិយាបថរបស់កីឡាករ។ ខ្ញុំជាអ្នកទទួលខុសត្រូវក្នុងការប្រកួតនេះ ដូច្នេះហើយខ្ញុំត្រូវសម្រេចចិត្ដទៅលើអ្វីដែលខ្ញុំឃើញ និងតួនាទីរបស់ខ្ញុំ ក្នុងនាមជាមន្រ្តីប៉ូលីសម្នាក់ ខ្ញុំត្រូវចាប់ខ្លួនអ្នកណាដែលបានវាយដំខ្ញុំ»

អាជ្ញាកណ្ដាលបានដើរសំដៅទៅរកកាំភ្លើង
អាជ្ញាកណ្ដាលបានដើរត្រលប់មកវិញក្រោយមានការរារាំង និងសម្រួលដោយមន្រី្ដអាជ្ញាកណ្ដាលផ្សេងទៀត
អាជ្ញាកណ្ដាលបានដើរត្រលប់មកវិញក្រោយមានការរារាំង និងសម្រួលដោយមន្រី្ដអាជ្ញាកណ្ដាលផ្សេងទៀត

ប្រភព៖ The Sun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]