វៀតណាម៖  ស្រ្តីជាម្តាយចិញ្ចឹមចិត្តឃោរឃៅម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយពេលវីដេអូឃ្លីបនៃការប្រើទារុណកម្មលើកូនស្រីចុងរបស់ខ្លួន ដោយការចាប់ចងដៃព្យួរឡើងទៅលើជាមួយធ្នឹមផ្ទះ ត្រូវបានបង្ហោះចែកចាយនៅលើអ៊ីនធើណេតរួចមក។

ហេតុការណ៍នេះបានកើតឡើង នៅក្នុងស្រុក Vinh Tuong ភាគខាងជើងខេត្ត Vinh Phuc នៃប្រទេសវៀតណាម។ នេះបើយោងតាមការចុះផ្សាយ ពីសារព័ត៌មានដេលីម៉ែល។

តាមរយៈខ្សែវីដេអូឃ្លីប គេឃើញកុមារីរងគ្រោះស្រែកយំយ៉ាងខ្លាំង និងខំប្រឹងរើបម្រះ ដោយសារត្រូវម្តាយចិញ្ចឹមចាប់ចងដៃនឹងខ្សែបះឡើងទៅលើជាប់ជាមួយនឹងធ្នឹមផ្ទះ ដែលមានកម្ពស់ប្រហែលជិត ១ម៉ែត្រផុតពីដី។

ប្រភពព័ត៌មានបានឲ្យដឹងថា ស្រ្តីជាម្តាយចិញ្ចឹមឈ្មោះ Nguyen Thi Phuong គឺជាអាជីវករលក់ចាបហួយម្នាក់។ ចំណែកកុមារីរងគ្រោះឈ្មោះ N.P.N.A (ឈ្មោះកាត់) មានអាយុ៥ឆ្នាំ។  នៅថ្ងៃកើតហេតុ កុមារីរងគ្រោះបានលួចយកទឹកដោះគោក្រដាសរបស់ម្តាយនាងយកមកផឹក  ជាហេតុធ្វើឲ្យស្រ្តីជាម្តាយតាមទាន់ មានការខឹងយ៉ាងខ្លាំង ហើយក៏ចាប់នាងចងព្យួរបែបនេះទុកជាការព្រមានតែម្តង។

ក្រោយការចុះឃាត់ខ្លួន  នៅចំពោះមុខសមត្ថកិច្ចស្រ្តីជាម្តាយចិញ្ចឹមរូបនេះ បានឲ្យដឹងថា កូនស្រីចិញ្ចឹមរបស់គាត់តែងតែលួចយក របស់របរជាច្រើនផ្សេងទៀត ដែលគាត់បានដាក់លក់យកទៅផឹកស៊ី និងលក់យកលុយចាយខ្លួនឯងជារឿយៗ  ទើបធ្វើឲ្យគាត់ជាម្តាយអត់ទ្រាំមិនបាន។

ក្រោយកើតហេតុ កុមារីរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យសុខភាព ប៉ុន្តែមិនបានរកឃើញថា នាងបានទទួលរងរបួសធ្ងន់ធ្ងរ គួរឲ្យព្រួយបារម្ភឡើយ។ ចំណែកស្រ្តីជាម្តាយចិញ្ចឹមវិញ ប្រភពព័ត៌មានមិនបានឲ្យដឹងថា នឹងត្រូវទទួលទោសបែបណា ចំពោះទង្វើរំលោភលើសិទ្ធិ និងរាងកាយកុមារនេះទេ៕

ទស្សនាវីដេអូខាងក្រោម៖ 

កុមារីរងគ្រោះ

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]