ការដើរផ្សារទិញម្ហូបអាហារសម្រាប់ទទួលទានមិនមែនជា រឿងងាយស្រួលនោះទេ ពីព្រោះ ម្ហូបអាហារមួយចំនួនល្អតែមើល ហើយជាក់ស្តែងវាជារបស់សល់ទៅវិញ។

ហេតុនេះយើងនឹងលើកឡើង នូវតិកនិចក្នុងការពិនិត្យអាហារមួយចំនួន កុំឲ្យទិញប៉ះចំរបស់មានគុណភាពមិនល្អ ដូចខាងក្រោមនេះ

១. សាច់

សាច់ស្រស់ត្រូវតែមានពណ៌ផ្កាឈូក និងមិនមែនពណ៌ក្រហមស្រស់ ឬពណ៌ត្នោតនោះទេ។ ត្រង់ខ្លាញ់ជាប់សាច់ក៏ត្រូវមើលទៅភ្លឺ មិនស្រអាប់ និងរក្សារូបរាងដើមរបស់វា ទោះបីជាអ្នកចុច ឬសង្កត់ក៏ដោយ។

សាច់ស្រស់ត្រូវតែមានពណ៌ផ្កាឈូក និងមិនមែនពណ៌ក្រហមស្រស់ ឬពណ៌ត្នោតនោះទេ

២. កាហ្វេម៉ដ្ឋ

សូមអ្នកកុំចំណាយប្រាក់ទិញកាហ្វេ ដែលមានតម្លៃទាបពេក ពីព្រោះវាមានធាតុផ្សំមិនល្អឡើយ។ កាហ្វេដែលល្អ គឺច្រកដាក់ក្នុងក្រឡកែវថ្ម មិនមែនក្រឡជ័រនោះទេ។ ជាពិសេស ពិនិត្យមើលថ្ងៃផុតកំណត់ផង ប្រសិនបើវាអាចរក្សាទុកបានលើសពី ១៨ ខែ គឺមិនល្អឡើយ។

៣. ទឹកឃ្មុំ

ទឹកឃ្មុំធម្មជាតិ មានពណ៌ស្រាល និងថ្លា ព្រមទាំងមានរសជាតិផ្អែមជាប់មាត់ និងមានក្លិនក្រអូបឈ្ងុយ។ អ្នកអាចយកទឹកឃ្មុំមួយតំណក់ញីលើម្រាមដៃ ប្រសិនបើវាងាយជ្រាបចូលស្បែក មានន័យថា វាជាទឹកឃ្មុំល្អ។ 

ទឹកឃ្មុំធម្មជាតិ មានពណ៌ស្រាល និងថ្លា ព្រមទាំងមានរសជាតិផ្អែមជាប់មាត់ និងមានក្លិនក្រអូបឈ្ងុយ

៤. សូកូឡា

សំខាន់បំផុត គឺពិនិត្យលើសេចក្តីរៀបរាប់លម្អិតពីគ្រឿងផ្សំរបស់សូកូឡា។ គ្រឿងផ្សំ ដែលកាន់តែតិចគឺ កាន់តែល្អ ខណៈគ្រឿងផ្សំដែលមានច្រើនមុខពេក ច្រើនតែជារបស់មានគុណភាពមិនល្អ។ ជាពិសេស ត្រូវពិនិត្យថាមាន កាកាវ ជាធាតុផ្សំចំបងផង។

៥. ត្រី

ត្រីស្រស់ ត្រូវតែមានភ្នែកភ្លឺថ្លាល្អ រីឯភ្នែកត្រីដែលឡើងស្រអាប់ មានន័យថាវាជាត្រីសល់ទុកយូរហើយ។ ជាពិសេស ស្រកីរបស់វា គួរមានពណ៌ក្រហមព្រឿងៗ មិនកន្ទុយទន់អាចកាន់បត់បែនបាន។ 

ត្រីស្រស់ ត្រូវតែមានភ្នែកភ្លឺថ្លាល្អ រីឯភ្នែកត្រីដែលឡើងស្រអាប់ មានន័យថាវាជាត្រីសល់ ទុកយូរហើយ ជាពិសេស ស្រកីរបស់វា គួរមានពណ៌ក្រហមព្រឿងៗ

៦. នំប៉័ង

នំប៉័ងថ្មី មិនស្វិតនោះទេ ហេតុនេះមុននឹងទិញ សូមអ្នកប្រើដៃពិនិត្យផង។ គួរបញ្ជាក់ផងដែរថា នំប៉័ងដែលច្រកក្នុងថង់ប្លាស្ទិច អាចទុកបានយូរ ប៉ុន្តែវាងាយនឹងបាត់បង់រសជាតិជាង ប្រភេទនំប៉័ងដទៃ។ 

នំប៉័ងដែលច្រកក្នុងថង់ប្លាស្ទិច អាចទុកបានយូរ ប៉ុន្តែវាងាយនឹងបាត់បង់រសជាតិជាង ប្រភេទនំប៉័ងដទៃ

៧. ការ៉ុត

ងាយៗ ដោយគ្រាន់តែអ្នកពិនិត្យមើលលើ ការ៉ុត ដែលមានពណ៌ទឹកក្រូចស្រាល គ្មានស្នាមអុជ និងមានទំហំតូច។

៨. ម្ទេសប្លោក

អ្នកត្រូវពិនិត្យលើផ្នែកពករបស់វា។ ប្រសិនបើវាមានពក តែ ៣ ចំណែក មានន័យថាវាមានគ្រាប់តិច តែរសជាតិល្វីង ហើយប្រសិនបើវាមានពក ជា ៤ ចំណែក មានន័យថាវាមានគ្រាប់ច្រើន តែរសជាតិផ្អែម។ 

ម្ទេសប្លោក ដែលមានពក ជា ៤ ចំណែក មានន័យថាវាមានគ្រាប់ច្រើន តែរសជាតិផ្អែម

៩. ការ៉េម

អ្នកគួរទិញការ៉េម ដែលមានរសជាតិធម្មតា មានបន្ថែមគ្រាប់ធញ្ញជាតិមួយចំនួន ឬផ្លែឈើក្រៀមបានហើយ។ សម្រាប់ការ៉េម ដែលមានពណ៌ ច្រើនតែមានគុណភាពមិនល្អ ភាគច្រើនគឺជាពណ៌ដែលគេបន្ថែមតែប៉ុណ្ណោះ មិនមែនជារសជាតិផ្លែឈើអ្វីឡើយ។ 

ការ៉េម ដែលមានពណ៌ ច្រើនតែមានគុណភាពមិនល្អ ភាគច្រើនគឺជាពណ៌ដែលគេបន្ថែមតែប៉ុណ្ណោះ មិនមែនជារសជាតិផ្លែឈើអ្វីឡើយ

១០. ស្លឹកខ្ទឹម

អ្នកត្រូវពិនិត្យត្រង់ព្រំដែនរវាងផ្នែក ពណ៌ស និងពណ៌បៃតងរបស់ស្លឹកខ្ទឹមនោះ។ ប្រសិនបើពណ៌របស់វា បែងចែកដាច់ពីគ្នា មានន័យថាវាជាស្លឹកខ្ទឹមល្អ៕ 

អ្នកត្រូវពិនិត្យត្រង់ព្រំដែនរវាងផ្នែក ពណ៌ស និងពណ៌បៃតងរបស់ស្លឹកខ្ទឹមនោះ ប្រសិនបើពណ៌របស់វា បែងចែកដាច់ពីគ្នា មានន័យថាវាជាស្លឹកខ្ទឹមល្អ

ប្រភព៖ Bright Side

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]